កូរ៉េខាងត្បូង៖ បើនិយាយពីតារាសម្តែងជើងចាស់នាង Jang Nara ប្រិយមិត្តមួយចំនួនប្រហែលជានៅចាំនាងមិនទាន់ភ្លេចនោះទេ ព្រោះថាតារាស្រីរូបនេះ ធ្លាប់មានឈ្មោះល្បីល្បាញខ្លាំងកាលពីជាង ១០ ឆ្នាំមុន ដោយរូបនាងបានបង្ហាញខ្លួនសម្តែងជាតួឯកក្នុងរឿងភាគកូរ៉េល្បីៗ។

ដោយឡែក មកទល់ពេលនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ស្ទើរតែមិនជឿនឹងភ្នែកនោះ បើទោះជាពេលវេលាកន្លងអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ អ្វីដែលកត់សម្គាល់ គឺនាង Jang Nara នៅតែមានសម្រស់ស្រស់ស្អាត ក្មេងជាងវ័យ បើទោះជាពេលនេះ នាងមានអាយុ ៣៨ ឆ្នាំក៏ដោយ។

ទោះជាយ៉ាងណាក្តី សម្រាប់ពេលនេះ បើសិនជាឲ្យមហាជនទាយអាយុរបស់នាង គឺប្រាកដជាពិបាកស្ទង់ដឹងខ្លាំងណាស់ ព្រោះថារូបនាងនៅតែរក្សាសម្រស់របស់ខ្លួន ឲ្យនៅលេចធ្លោដដែល។ លើសពីនេះ ក្រោយពីឃើញបែបនេះ មហាជនជាច្រើននាំគ្នាលាន់មាត់សរសើររូបនាងយ៉ាងច្រើន ហើយពួកគេក៏ទទូចចង់ដឹងនូវវិធីរក្សាសម្រស់របស់នាងផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Jang Nara
Jang Nara ពេលនេះ
Jang Nara ពេលនេះ
Jang Nara ពេលនេះ
Jang Nara ពេលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]