ថៃ៖ ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយថា មួយរយៈនេះអ្នកគាំទ្រកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង ទៅទំនាក់ទំនងដ៏ស្និទ្ធស្នាល រវាងតារាស្រីរូបស្រស់ Pat Napapa និងតារាចម្រៀងប្រុសល្បីឈ្មោះOat Pramote។

ភាពស្និទ្ធស្នាល បានចាប់ផ្តើមក្រោយពេលដែលពួកគេទាំងពីរ ធ្វើកម្មវិធីមួយរួមគ្នា។ ដោយតារាមួយគូនេះជាអ្នកពូកែវោហារដូចគ្នាមានភាពស៊ីសង្វាក់ និងធ្វើឲ្យកម្មវិធីកាន់តែមានភាពរីករាយ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ Pat បានអោបគ្នាជាមួយ Oat នៅក្នុងកម្មវិធីមួយ ធ្វើឲ្យអ្នកគាំទ្រកាន់តែសង្ស័យថា ទំនាក់ទំនងរបស់ពួកគេ ប្រាកដជាលើសពីពាក្យថាមិត្ត។ ចំពោះរឿងនេះទៀតសោត Oat ដែលជាសាមីខ្លួន បានចេញមកបកស្រាយឲ្យអ្នកគាំទ្របានដឹងយ៉ាងដូច្នោះថា៖

«មានអ្នកគាំទ្រពួកយើងច្រើន តែខ្ញុំគិតថាពេលនេះ ជាមិត្តភក្តិនឹងគ្នាគឺល្អបំផុតហើយ។ និយាយតាមត្រង់ខ្ញុំមិនញ៉ែPatទេ ព្រោះនាងជាមនុស្សស្រីម្នាក់ដែលពូកែ និងប្រឡូកនៅក្នុងវិស័យសិល្បៈយូរឆ្នាំហើយ ម្យ៉ាងវិញទៀតខ្ញុំផ្តល់កិត្តិយសឲ្យនាង និងកូនប្រុស។ អ្វីដែលខ្ញុំអាចធ្វើបាន គឺមើលថែពួកគេទាំងពីរឲ្យបានល្អ នៅពេលធ្វើការជុំគ្នា និងសប្បាយចិត្តពេលដែលបានឃើញRacingធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ»។

យ៉ាងណាមិញ សម្រាប់ទំនាក់ទំនងរបស់ពួកគេ មានអ្នកគាំទ្រមួយចំនួនពេញចិត្ត និងមួយចំនួនមិនពេញចិត្ត។ តែបើយោងតាមការបកស្រាយខាងលើ បង្ហាញថាពេលនេះពួកគេត្រឹមតែជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះ។ តែទៅថ្ងៃមុនមិត្តភាពមួយនេះនឹងវិវត្តន៍ទៅជាយ៉ាងនោះ គ្មានអ្នកណាសន្និដ្ឋានទុកមុនបាននោះទេ៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

Pat Napapa
Pat Napapa
Pat Napapa និងកូនប្រុស
Pat Napapa និងកូនប្រុស
Pat Napapa និងកូនប្រុស
Oat Pramote
Oat Pramote
Oat និង Pat
Oat និង Pat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]