អង់គ្លេស៖ បើតាមប្រភពពីសារព័ត៌មានជាច្រើនបានចុះផ្សាយថា លោក Maurizio Sarri បានឈានដល់ការចុះកិច្ចព្រមព្រៀង ផ្ទេរទៅកាន់ Juventus ជាផ្លូវការ ក្រោយពេលដែលទើបតែកាន់តំណែងបានមួយរដូវកាលនៅ Chelsea។

ក្រោយការចាកចេញរបស់លោក Allegri កាលពីខែឧសភា លោក Sarri បានក្លាយជាគោលដៅរបស់ក្លិប Juventus ក្នុងការនាំយករូបលោកមកកាន់ទឹកដីអ៊ីតាលីវិញសាជាថ្មី។ លោក Sarri ត្រូវបាន Chelsea បានយល់ព្រមឱ្យចាកចេញពីក្លិប អមជាមួយប្រាក់សំណងប្រមាណជា ៥,៣លានផោន ខណៈដែលកិច្ចសន្យារបស់លោកនៅសល់ ២ឆ្នាំទៀតនៅអង់គ្លេស។

លោក Maurizio Sarri
លោក Frank Lampard

យ៉ាងណាមិញ បច្ចុប្បន្ននេះបេក្ខភាពដែលអាចនឹងជំនួសកន្លែងរបស់លោក Sarri គឺត្រូវបានគេរំពឹងថាគឺជាលោក Frank Lampard។ Lampard អាចនឹងពិចារណាចំពោះតំណែងនេះ ប្រសិនបើមានសំណើណាមួយពី Stamford Bridge មកពិតមែន ខណៈដែលលោកកំពុងមានអារម្មណ៍មិនល្អ ក្រោយពីបរាជ័យក្នុងការដឹកនាំ Derby County ឡើងទៅ Premier League បន្ទាប់ពីរបូតឱកាសទៅឱ្យ Aston Villa នៅវគ្គផ្តាច់ព្រ័ត្រ។

ទោះជាយ៉ាងណាក៏ដោយ បើសិនជា Lampard ផ្លាស់មកកាន់ Chelsea ពិតមែននោះ គេនឹងប្រឈមនឹងបញ្ហាឈឺក្បាលច្រើន ខណៈដែលក្លិបកំពុងជាប់បម្រាមពី FIFA ហាមមិនឱ្យដោះដូរកីឡាកររយៈពេល ២រដូវកាលទីផ្សារ៕ 

លោក Maurizio Sarri
លោក Frank Lampard
លោក Allegri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]