អូស្រ្តាលី៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកថា បន្ទាប់ពីតារាសម្ដែងប្រុស ដ៏មានប្រជាប្រិយភាពលោក ស៊ុក សុភា បានរៀបការរួចទៅរស់នៅជាមួយប្រពន្ធ សាងគ្រួសារលើទឹកដីប្រទេស អូស្រ្តាលី ឃើញមានសុភមង្គលខ្លាំង មិនចាញ់តារាៗដទៃនោះទេ ។

បើទោះបីជាតារាសម្ដែងប្រុស មាឌធំរូបនេះបានចាកឆ្ងាយពីវិថីសិល្បៈក៏ពិតមែន តែមានប្រិយមិត្តជាច្រើន នៅតែគាំទ្រ និងតាមដានសកម្មភាពរស់នៅ របស់ លោក ស៊ុក សុភា មិនរំលងឡើយ ។

ជាក់ស្ដែង កាលពីថ្មីៗនេះ បើតាមការបង្ហោះរូបភាពជាច្រើន នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់តួឯកប្រុសឈ្មោះ នេនទុំ ក្នុងរឿង«ទុំទាវ» លោក ស៊ុក សុភា បានបង្ហាញសកម្មភាពក្នុងធ្វើម្ហូប របស់ខ្លួន ទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន។

ក្នុងការបង្ហោះនោះលោក ស៊ុក សុភា បានបង្ហាញពីការចម្អិនម្ហូប ជាមួយនឹងបង្កងយ៉ាងធំ អមជាមួយសារមួយថា«ស្ងោរជ្រក់ហើយ មានបងប្អូនណាខ្លះចង់សាកស្នាដៃខ្ញុំទេ» បន្ទាប់បានឃើញបែបនេះហើយ ធ្វើឲ្យបណ្ដាអ្នកគាំទ្រលាន់មាត់សរសើរថាជាស្វាមីល្អ គ្រប់ៗគ្នាតែម្ដង។

គួររម្លឹកផងដែរថា គ្រប់សកម្មភាព ដែលទាក់ទងពីជីវិតរស់នៅប្រចាំថ្ងៃ របស់ លោក ស៊ុក សុភា នៅលើទឹកដីប្រទេស អូស្រ្តាលី ជាមួយសុភមង្គលខ្លាំងតែម្ដង៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

លោក ស៊ុក សុភា
លោក ស៊ុក សុភា
លោក ស៊ុក សុភា
លោក ស៊ុក សុភា
លោក ស៊ុក សុភា
ម្ហូបដែលលោក ស៊ុក សុភា ធ្វើ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ុក សុភា