ភ្នំពេញ៖ កាលពីម្សិលមិញនេះ គឺជាថ្ងៃខួបកំណើតរបស់តារាសម្តែងលោក ជា វណ្ណារិទ្ធ ឈានចូលអាយុ ៣៣ ឆ្នាំ។ ហើយរូបលោក និងគ្រួសារ បានប្រារព្ធធ្វើពិធីយ៉ាងសាមញ្ញ ជាមួយមិត្តភក្តិ និងតារាចម្រៀងលោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស ផងដែរ។

យ៉ាងណាមិញ សម្រាប់កម្មវិធីខួបកំណើតរបស់លោក ជា វណ្ណារិទ្ធ កាលពីយប់មិញនេះដែរ អ្នកគាំទ្របានចាប់អារម្មណ៍រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយលោក ជី ដេវីត បានធ្វើរឿងដ៏Surprise ដាក់ កញ្ញា ទេព បូព្រឹក្ស ដែលជាមិត្តស្រីរបស់ខ្លួន ដោយរូបលោក បានទិញនំខួបកំណើតមួយដែរ សម្រាប់ជូននាង ហើយថែមទាំងសរសេរអក្សយ៉ាងស្វីត នៅលើនំនោះថា៖ “សុំទោសដែលមិនខ្វល់ខ្វាយពីអូនមួយរយៈនេះ”

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ បានធ្វើឲ្យអ្នកគាំទ្រលួចច្រណែនពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ មិនតិចនាក់នោះទេ ព្រោះថាមិននឹកស្មានថាម្សិលមិញនេះជាថ្ងៃខួបកំណើតរបស់លោក ជា វណ្ណារិទ្ធ សោះ តែ ដេវីត ធ្វើរឿងយ៉ាងស្វីតស្ទើរតែលើសជាតិស្ករ សម្រាប់សង្សារសំណព្វរបស់ខ្លួន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ដេវីត និងបូព្រឹក្សម្សិលមិញ
ដេវីត និងបូព្រឹក្សម្សិលមិញ
ខួបកំណើត ជា វណ្ណារិទ្ធ
ខួបកំណើត ជា វណ្ណារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស