ថៃ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា បច្ចុប្បន្ននេះតារាសម្តែងស្រីលំដាប់ Pancake khemanit មានវ័យកាន់តែច្រើន យ៉ាងណាក្តី ក៏ប៉ុន្តែឃើញថារូបសម្រស់របស់នាងនៅតែស្រស់ស្អាត កាន់តែខ្លាំងឡើងគួរឲ្យសរសើរតែម្តង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានធ្វើការចូលរួមនៅក្នុងកម្មវិធីមួយ ដែលបានគ្រងនូវសម្លៀកបំពាក់ពណ៌ស យ៉ាងស្រស់ស្អាត និងប្លែកភ្នែក បូករួមជាមួយនឹងមកុដពាក់ឡើង កាន់តែលេចធ្លោកាន់តែខ្លាំងឡើង ថែមទាំងធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា។

ខណៈពេលដែលគ្រងនៅក្នុងឈុតនេះដែរ តារាស្រីរូបនេះ ក៏បានយករូបភាពមួយសន្លឹកនៅក្នុងឈុតពណ៌ក្រហម បំពាក់ជាមូយមកុដ កាលពី១៥ឆ្នាំមុន ពោលគឺតាំងតែពីឆ្នាំ២០០៤ មកដាក់ប្រៀបធៀបគ្នា ជាមួយនឹងរូបភាពនៅក្នុងពេលបច្ចុប្បន្ន។

ដោយក្នុងនោះឃើញថាសម្រស់របស់នាង នៅតែស្អាត និងក្មេងជាងវ័យដដែល ទម្រង់មុខ និងស្នាមញញឹមនៅតែស្អាត ដក់ជាប់បេះដូងអ្នកគាំទ្រ ឲ្យសរសើរដល់នាងគ្រប់គ្នា ដែលសម្រស់ពេលនេះ និង១៥ឆ្នាំមុន ហាក់មិនប្រែខ្លាំងសោះឡើយ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Pancake ក្នុងឈុតសដូចកូនក្រមុំ
Pancake ក្នុងឈុតសដូចកូនក្រមុំ
Pancake ក្នុងឈុតសដូចកូនក្រមុំ
Pancake ក្នុងឈុតសដូចកូនក្រមុំ
Pancake ក្នុងឈុតសដូចកូនក្រមុំ
Pancake ក្នុងឈុតសដូចកូនក្រមុំ
Pancake ក្នុងឈុតសដូចកូនក្រមុំ
Pancake ក្នុងឈុតសដូចកូនក្រមុំ
សម្រស់Pancake ពេលធៀបទៅ១៥ឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]