កូរ៉េខាងត្បូង ៖ ថ្មីៗនេះ Sehun សមាជិកកូនពៅប្រចាំក្រុម EXO បានបង្ហោះរូបភាពមួយសន្លឹក នៅក្នុង Instagram ដូចជារូបភាពទូទៅ ដែលលោកធ្លាប់បានបង្ហោះដែរ។ ប៉ុន្តែលើកនេះ ហាក់ដូចជាមានអ្វីម៉្យាង ទាក់ទាញចិត្តឲ្យ Chanyeol សមាជិកដែលមានកម្ពស់ខ្ពស់ជាងគេ នៅក្នុងក្រុម ចូលមកបញ្ចេញមតិដល់ក្នុងរូប។

ការបញ្ចេញមតិរបស់ Chanyeol ដល់ថ្នាក់ធ្វើឲ្យហ្វេនគាំងបាន ព្រោះវាជាសំណួរដ៏គួរឲ្យចាប់អារម្មណ៍ ដែលប្រហែលជាហ្វេនជាច្រើន សុទ្ធតែចង់ដឹងដូចគ្នា។

សំនួរដ៏ពិសេសរបស់ Chanyeol ទៅកាន់ Sehun ភ្លាមៗនោះ បានធ្វើឲ្យមនុស្សជាច្រើន បង្ហាញប្រតិកម្ម អស់សំណើចភ្លាមៗ។ ហើយជាការពិតណាស់ អ្នកគាំទ្រគ្រប់រូបពិតជាចង់ដឹង ចម្លើយរបស់ Sehun។

សំណួររបស់ Chanyeol នោះគឺ ៖ «Sehun តើឯងកំពុងតែស្រាតមែនទេ ក្នុងរូបហ្នឹង?»។ សំណួរខ្លីៗ តែចាក់ដោតដល់ដួងចិត្តហ្វេនៗ មិនធម្មតា ទើបធ្វើឲ្យពួកគេមានប្រតិកម្មដល់ថ្នាក់ យកមកបង្ហោះពេញអ៊ីនធើណែត៕

តើរូបភាពរបស់ Sehun បែបណា ទើបធ្វើឲ្យ Chanyeol គិតថា Sehun មិនស្លៀកពាក់?

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Chanyeol
រូបភាព Sehun
រូបភាព Chanyeol និង Sehun
រូបភាព Sehun បានបង្ហោះ
រូបភាព Sehun បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]