រាជធានីភ្នំពេញ ៖ ​ចោរ​ប្លន់ប្រដាប់​អាវុធ មួយក្រុម​បានធ្វើសកម្ម​ភាព​​ចូលទៅភ្ជង់​​ និង​​វាយ​ក្បាល​ក្មេង​ប្រុស​ម្នាក់​ប្លន់​​យកម៉ូតូ​​ដល់​ក្នុងផ្ទះ​បណ្តាល​ឱ្យក្មេងប្រុស​​រូបនោះ​​រង​របួស​យ៉ាង​ដំណំ​​​​​ឯ​ក្រុម​ចោរ​​បាន​យកម៉ូតូ​ជិះ​គេចខ្លួន​ទៅបាត់​ដោយ​​សុវត្ថិ​ភាព ហើយ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​ទាំងព្រឹក​​​​ទៀត​ផង ។ ​​ហេតុុការណ៍​នោះ​បាន​​កើត​ឡើង​​កាលពី​វេលាម៉ោង​៨ និង​១០​នាទី​ព្រឹក​​ថ្ងៃ​ទី​២១ ​មីនា ឆ្នាំ​២០១២ ​​នៅ​ចំណុច​ផ្ទះ​ជាង​ផ្សារ​​ដែក ដែល​មានទីតាំង​​​​ស្ថិត​​ក្នុងភូមិ​ប៉ប្រក ខាង​ត្បូង​​ សង្កាត់​កាកាប ខណ្ឌ​​ពោធិ៍​សែន​ជ័យ ​ ។

ក្មេ​ង​ប្រុស​​​រង​គ្រោះ​ដែលត្រូវក្រុមចោរ​​​​ប្លន់​វាយ​​​​ក្បាលនឹង​ស្នាប់កាំភ្លើង​ខ្លី​បែកក្បាល​នោះ​ឈ្មោះ​​សុខ ផល្លា ​​អាយុ​១៦​ឆ្នាំ ​​ជាកម្មករ​ផ្សារ​ដែក ​​មាន​ស្រុកកំណើត​​​ភូមិឃ្លាំង ​​​ឃ​ុំពោធិ៍​​​​រាជ ស្រុកស្វាយ​ជ្រុំ ​ខេត្ត​ស្វាយរៀង ។ ​ឯ​ម៉ូតូ​ដែល​​​​​ត្រូវ​ចោរ​​​ប្លន់យ​កទៅបាត់នោះ ​ម៉ាកឌ្រីមC125  ស៊េរី​​​ឆ្នាំ​២០១១ ​ពណ៌ខ្មៅ ​​​ជា​កម្មសិទ្ធិ​របស់​បុរស​ឈ្មោះ​ថឺម សំបូរ ​ជា​មន្ត្រី​​​យោធា​​​​ មានទីលំនៅ​​​សង្កាត់​​​​​ជ្រោយ​ចង្វា ​ខណ្ឌ​ប្ញស្សីកែវ​​​ ដែល​បាន​​យកម៉ូតូ​​​ទៅផ្ញើ​​នៅ​ផ្ទះ​ជាង​ដែក​ខាង​លើ ។ ​ចំណែក​​​​ម្ចាស់​​​ផ្ទះ​កើត​ហេតុ​​​នោះ​ឈ្មោះម៉ុក ​រិទ្ធា​រ័ត្ន ​​ភេទប្រុស ​អាយុ​៣២​ឆ្នាំ មានស្រុកកំណើត​​​​​​ភូមិ​អញ្ចាញ​ ឃុំ​ពោធិ៍​រាជ ស្រុក​ស្វាយជ្រុំ ​​ខេត្ត​​ស្វាយរៀង ​។

ដោយ​ឡែក​​​ ក្រុមចោរ​​ប្លន់​មានគ្នា​ពីរនាក់ ប្រដាប់​​ដោយ​អាវុធខ្លី មិនស្គាល់​​ម៉ាក១​ដើម ​និង​ជិះ​ម៉ូតូ១​គ្រឿង​​​​ ហើយ​​ក្រោយ​ពេល​​​ប្លន់​បាន​សម្រេច​​​​​ពួកវា​បានជិះ​គេចខ្លួន​ទៅបាត់​ដោយ​សវុត្ថិភាព ៕

ណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]