ចិន៖ ជាការពិត គ្មានអ្នកណា ដែលចង់បែកបាក់ ពីជីវិតគ្រួសារទេ តែដោយសារតែ មានបញ្ហា និងសម្ពាធអ្វីម្យ៉ាង ដែលធ្វើឲ្យ ភរិយា ត្រូវសម្រេចចិត្ត កាត់ចិត្ត និងព្រមបែកបាក់ពីជីវិតមួយនេះ។

ជាក់ស្តែង ដូចជាប្រិយមិត្ត បានដឹងរួចមកហើយ ពីតារាសម្តែងស្រី លំដាប់ប្រទេសចិន Yang Mi បានធ្វើឲ្យហ្វេនជាច្រើន មានការសោកស្តាយ ជាមួយនឹងជីវិតឯកជនរបស់នាង។ ដោយសារតែ ពេលនេះ នាងបានក្លាយខ្លួន ជាអ្នកមេម៉ាយកូន១​ ព្រោះនាង បានសម្រេចចិត្ត លែងលះ ជាមួយនឹងស្វាមី ក្រោមហេតុផល គ្មានពេលវេលាគ្រប់គ្រាន់ នៅជាមួយគ្នា ហើយគ្មានអារម្មណ៍ថា ជាស្នេហាដូចគ្រាដើម។

ប៉ុន្តែវាមិនថ្វីនោះទេ សម្រាប់Yang Mi ដែលពេលបច្ចុប្បន្ន នាងអាចធ្វើចិត្តបាន ហើយណាមួយ នាងក៏ឧស្សាហ៍ មានកម្មវិធី ឬថតរឿង ទើបធ្វើឲ្យ ព្យាយាមកាត់ចិត្ត ពីរឿងរ៉ាវដ៏ឈឺចាប់មួយនេះ យ៉ាងឆាប់រហ័ស។ 

កាលពីថ្មីកន្លងទៅនេះដែរ តារាស្រីរូបនេះ ក៏បានធ្វើឲ្យគ្រប់គ្នា មានការស្រឡាំងកាំង ជាមួយនឹង ការតែងខ្លួន និងម៉ូតសក់ថ្មីរបស់នាង ដែលបានដាក់សក់សេះ បាំងថ្ងាសធំរបស់នាង។ ជាពិសេស ការតែងខ្លួនយ៉ាងដូច្នេះ ពិតជាឃើញនាង វ័យក្មេង និងស្រស់ស្អាតជាងសព្វដងទៅទៀត សឹងតែគេគិតថា ដូចជាមនុស្ស២នាក់ផ្សេងគ្នា យ៉ាងដូច្នោះដែរ។

សួរថា លែងលះប្តី ឈឺចាប់ធ្វើអ្វី រៀនធ្វើខ្លួនស្អាតៗ ដូច Yang Mi ទើបជីវិតកាន់តែមានន័យ និងមានក្តីសុខសម្រាប់ខ្លួនឯង៕

រូបភាព កាលពីពួកគេ ស្រលាញ់គ្នា
Yang Mi មួយរយៈមុន
Yang Mi មួយរយៈមុន
Yang Mi បច្ចុប្បន្ន
Yang Mi បច្ចុប្បន្ន
Yang Mi បច្ចុប្បន្ន
Yang Mi បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]