ភ្នំពេញ៖ តារាកំប្លែងស្រីដ៏មានប្រជាប្រិយភាព ស្រីអយ បានបាត់មុខពីការងារសិល្បៈអស់ពេលជាច្រើនឆ្នាំ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសឹងតែភ្លេចមុខ ស្របពេលដែលមិនធ្លាបបានដឹងពីមុនមក ពីជីវិតរស់នៅនាពេលបច្ចុប្បន្នរបស់នាងនោះទេ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែលេចមុខនូវតារាស្រីរូបនេះសារជាថ្មីម្តងទៀតជាមួយនឹងដំណឹងដ៏ល្អ ថ្ងៃជោគជ័យចូលរោងរៀបការរបស់នាង ដែលធ្វើឡើងយ៉ាងអធិកអធម មិនធម្មតានោះទេ។ ដំណឹងមួយនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលមិននឹកស្មានស្ងាត់ៗស្រាប់តែលេចមុខនាងមកម្តងទៀត យ៉ាងរំភើបបែបនេះ។

ទន្ទឹមនឹងថ្ងៃជ័យសិរីមង្គលនេះដែរ តារាស្រីរូបនេះបានធ្វើការតែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតកូនក្រមុំយ៉ាងគួរឲ្យចង់គយគន់ សាកសមជាមួយនឹងស្វាមីជាទីស្រលាញ់តែម្តង។ ចំណែកឯអ្នកចូលរួមវិញក៏ច្រើនកុះករ មានសិល្បៈករជាច្រើនបានចូលរួម តុបតែងខ្លួនយ៉ាងស្អាតៗផងដែរ។

តាមរយៈដំណឹង និងថ្ងៃជ័យរបស់នាង ដែលធ្វើឡើងថ្ងៃ១០ កន្លងទៅនេះ បានធ្វើឲ្យអ្នកគាំទ្រនាំគ្នាចូលរួមអបអរដល់នាងនៅក្នុងថ្ងៃពិសេសគ្រប់គ្នាតែម្តង ទោះបីជានាងស្ងាត់នៅក្នុងវិស័យសិល្បៈអស់ពេលជាយូរយ៉ាងណាក្តី៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

តារាកំប្លែងស្រីអយ
តារាកំប្លែងស្រីអយ
តារាកំប្លែងស្រីអយ និងស្វាមី
តារាកំប្លែងស្រីអយ និងស្វាមី
ទិដ្ឋភាពអ្នកចូលរួម មង្គលការ ស្រីអយ និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្រីអយ (កំប្លែង)