បរទេស៖ ការប្រកួតវគ្គជម្រុះជុំដំបូងប្រចាំទ្វីបអាស៊ី បានរកឃើញក្រុមចំនួន ៥ រួចជាស្រេច សម្រាប់ការឡើងទៅកាន់វគ្គបន្តជុំទី២ រួមមាន កម្ពុជា ម៉ាឡេស៊ី កោះហ្គាម បង់ក្លាដេស និង ម៉ុងហ្គោលី ខណៈមួយក្រុមទៀតកំពុងតែមានការដោះស្រាយយ៉ាងចម្រូងចម្រាស់រវាងស្រីលង្កា និងម៉ាកាវ។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
ក្រុមទាំង៥ដែលឡើងទៅកាន់វគ្គបន្ទាប់

ទោះជាបែបណាក៏ដោយ បើតាមប្រព័ន្ធរៀបចំជម្រុះដែលបានត្រៀមរួចជាស្រេចដោយសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) បានបញ្ជាក់ថា ការចាប់ឆ្នោតសម្រាប់ជុំទី២ ដើម្បីជម្រុះទៅកាន់វគ្គបន្តនឹងនៅតែប្រព្រឹត្តទៅដដែល ដោយនឹងធ្វើឡើងនាថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៩ នេះតែម្តង នារដ្ធធានីដូហា ប្រទេសកាតា។ ដោយឡែកចំពោះរូបមន្តនៃការចាប់ឆ្នោត គឺរៀបចំឡើងដោយមានចំនួន ក្រុមបាល់ទាត់មកពី៤០សមាគមនៅទ្វីបអាស៊ី បែងចែកជា ៥ POT ។ ការចាប់ឆ្នោតនឹងធ្វើឡើងដោយមាន ៥ក្រុមក្នុងមួយពូល បែងចែកជា ៨ពូល ដោយពូលនីមួយៗ មានក្រុមចំនួន ៥មកពី POT1, POT2, POT3, POT4 និង POT5។

ពាន FIFA World Cup
ពាន AFC Asian Cup

**POT1 រួមមាន: អ៊ីរ៉ង់, ជប៉ុន, កូរ៉េខាងត្បូង, អូស្រ្តាលី, កាតា (ម្ចាស់ផ្ទះ), អារ៉ាប់រួម ឬអារ៉ាប់អេមីរ៉េត, អារ៉ាប់ប៊ីសាអូឌីត និងចិន។

**POT2 រួមមាន: អ៊ីរ៉ាក់, ស៊ីរី, អ៊ូបេគីស្ថាន, លីបង់, អូម៉ង់, គៀជីគីស្ថាន, ហ្សកដានី និងវៀតណាម។

**POT3 រួមមាន: ប៉ាលេស្ទីន, ឥណ្ឌា, បារ៉ែន, ថៃ, តាជីគីស្ថាន, កូរ៉េខាងជើង, ភីលីពីន និងចិនតៃប៉ិ។

**POT4 រួមមាន: តួកមេនីស្ថាន, មីយ៉ាន់ម៉ា, ហុងកុង, យេមែន, អាហ្វហ្គានីស្ថាន, ម៉ាល់ឌីវ, គុយវ៉ែត និង ឥណ្ឌូនេស៊ី។

**POT5 រួមមាន: សិង្ហបុរី, នេប៉ាល់, ម៉ាឡេស៊ី, កម្ពុជា, ម៉ុងហ្គោលី, បង់ក្លាដែស, កោះហ្គាម និងមួយក្រុមទៀតគឺ ម៉ាកាវ ឬ ស្រីលង្កា។ 

POT ទាំង ៥ សម្រាប់ការចាប់ឆ្នោតជុំទី២

គួរបញ្ជាក់ថា កាលពីវគ្គជម្រុះជុំទី២ កាលពីឆ្នាំ ២០១៥ កន្លងទៅ កម្ពុជា ស្ថិតនៅក្នុងពូល E ជាមួយក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន, ស៊ីរី, អាហ្វហ្គានីស្ថាន និងសិង្ហបុរី ក្រោយពីបានទម្លាក់ក្រុមបាល់ទាត់ម៉ាកាវ៕

ការប្រកតជម្រុះជុំទីមួយ ឆ្នាំ ២០១៥
ការចាប់ឆ្នោតជម្រុះជុំទី២ FIFA World Cup ឆ្នាំ ២០១៨

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]