ភ្នំពេញ៖ បន្ទាប់ពីបានបង្ហាញខ្លួននៅលើទីផ្សារកម្ពុជាមិនទាន់បានប៉ុន្មានខែផង ស្រាប់តែត្រកូល F របស់ OPPO ទាំងបីគ្រឿងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទទូទៅថាជាទូរស័ព្ទដែលមានពណ៌សម្បុរទាក់ទាញ និងស៊ីវីល័យ។ 

OPPO F11 Pro

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺ OPPO F11 Pro ម៉ូឌែលចុងក្រោយនេះ ដែលមានពណ៌ Thunder Black , Aurora Green បានបង្ហាញខ្លួនជាថ្មីម្តងទៀតក្នុងទំហំ ROM 128GB ជាមួយនឹងសមាជិកពណ៌ថ្មី OPPO F11 Pro Waterfall Gray ដ៏ស្រស់ស្អាតថែមទៀតផង។ 

ជាការពិតណាស់ ប្រសិនបើយើងក្រលេកមើលពីភាពស្រស់ស្អាតផ្នែកខាងក្រោយរបស់ OPPO F11 Pro ដែលមានពណ៌ Thunder Black ជាពណ៌កំពុងតែពេញនិយមខ្លាំងនោះ ត្រូវបានគេឲ្យដឹងថាវាជាពណ៌ ដែលបានរចនាឡើងបែប 3D Triple-Color Gradient ដែលមានន័យថាពណ៌បីរួមបញ្ជូលគ្នា មានពណ៌ស្វាយ ពណ៌ខៀវក្រម៉ៅ និងពណ៌ខ្មៅរលោងបែប Nano Printing ដំបូងគេបង្អស់ក្នុងវិស័យទូរស័ព្ទ ដែលធ្វើឲ្យម៉ូឌែលនេះកាន់លេចធ្លោខ្លាំងតែម្តង។ 

ចំណែក OPPO F11 Pro ពណ៌ Aurora Green វិញ បង្កើតឡើងដោយការរចនាពណ៌បែប Dual Color Gradient ជាការរួមបញ្ជូលគ្នានូវពណ៌ចំនួន២កើតចេញពីពណ៌ដ៏ពិសេសនៃពន្លឺរន្ទះពេលយប់បែបក្រម៉ៅ និងពណ៌បៃតងដែលចេញពីរស្មីចែងចាំងនៅតំបន់ប៉ូល ហាក់ដូចជាចង់បង្ហាញពីផ្នត់គំនិតប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់អ្នករចនាដូច្នោះដែរ។ រីឯ OPPO F11 Pro ពណ៌ Waterfall Gray វិញ គឺកាន់តែអស្ចារ្យទៀតហើយ ដោយវាជាការច្របាច់បញ្ជូលគ្នារវាងពណ៌ស្វាយស្រាល បែកពណ៌ស និងមានពន្លឺចែងចាំងប្រដេញគ្នាបន្តិចៗ កាន់តែទាក់ទាញសម្រាប់សុភាពនារីគ្រប់រូប។

OPPO F11 Pro

តាមការសង្កេតរបស់យើងខ្ញុំកន្លងមកឃើញថា OPPO ជាក្រុមហ៊ុនទូរស័ព្ទដៃដែលតែងតែគិតគូរពីការរចនារូបរាងខាងក្រៅប្រកបដោយភាពច្នៃប្រឌិត និងកាន់តែស្រស់ស្អាតពីមួយស៊េរីទៅមួយស៊េរីទៀត ជាក់ស្តែង OPPO F11 Pro ជាប្រភេទស្មាតហ្វូនស៊េរី F ដែលមានសម្រស់ទាក់ទាញ និងកាន់តែថ្លៃថ្នូរ នៅពេលដែលោកអ្នកបានកាន់ក្នុងដៃ នឹងរឹតតែធ្វើឲ្យលោកអ្នកកាន់តែមានភាព High Show មួយកម្រិតបន្ថែមទៀត។

លើកនេះវាមិនត្រឹមតែមកជាមួយនឹងទំហំ ROM 128GB ធំទេ វាបន្ថែមទាំងមានបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 និង បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost កាមេរ៉ាបង្កប់ខ្លួនចំកណ្តាល និង កាមេរ៉ាក្រោយភ្លោះ48MP+5MP ផងដែរ ដែលត្រូវបានគេចាត់ទុកថា ជាអ្នកជំនាញថតរូបនៅទីងងឹត ងាយស្រួលក្នុងការលេងហ្គេមអនឡាញ និងការថតរូបភាពសន្លឹក រូបភាពវីដេអូ និងការក្សាទុកកម្មវិធីផ្សេងៗបានយ៉ាងរលូនក្នុងតម្លៃត្រឹមតែ 359$ សម្រាប់ OPPO F11 Pro ទាំងបីពណ៌ Thunder Black , Aurora Green, Waterfall Gray ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]