អាមេរិក៖ តារាសម្តែងមុខស្រស់ Chris Pratt និងអ្នកនាង Katherine Schwarzenegger បានប្រកាសពីអាពាហ៍ពិពាហ៍របស់ខ្លួននៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

យោងតាមប្រភពបានឱ្យដឹងថា នៅលើគណនី Instagram ផ្លូវការរបស់លោក Chris Pratt បានរៀបរាប់ថា៖

«កាលពីមិ្សលមិញនេះគឺជាពេលវេលាដ៏ល្អបំផុតក្នុងឆាកជីវិតរបស់ពួកយើង។ យើងក្លាយជាប្តីប្រពន្ធនៅចំពោះមុខព្រះជាម្ចាស់ ក្រុមគ្រួសាររបស់យើងនិងអ្នកដែលស្រលាញ់យើង។»

គូស្នេហ៍មួយគូនេះចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយគ្នាកាលពីរដូវក្តៅឆ្នាំ២០១៨មកបាននិយាយថា អាពាហ៍ពិពាហ៍របស់គេពិតជាពោរពេញទៅដោយភាពស្និទ្ធស្នាលខ្លាំងទើបពួកគេរៀបការជាមួយគ្នាឆាប់បែបនេះ។

គួរឱ្យដឹងផងដែរថា លោក Chris Pratt និងអ្នកនាង Katherine Schwarzenegger បានរៀបការជាមួយគ្នាជាផ្លូវការនៅក្នុងតំបន់កូនភ្នំ Montecito ក្នុងរដ្ឋកាលីហ្វញ៉ាកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដោយមានការចូលរួមពីក្រុមគ្រួសារនិងមិត្តភក្តិសងខាង ក្នុងនោះក៏មានការចូលរួមដោយលោក Arnold Schwarzenegger ដែលជាឪពុកបង្កើតរបស់អ្នកនាង Katherine Schwarzenegger ផងដែរ៕

សាររបស់លោក Chris Pratt នៅលើ Instagram
រូបក្នុងពិធីមង្គលការ
រូបក្នុងពិធីមង្គលការ
រូបក្នុងពិធីមង្គលការ
រូបក្នុងពិធីមង្គលការ
រូបក្នុងពិធីមង្គលការ
រូបក្នុងពិធីមង្គលការ
លោក Arnold Schwarzenegger
លោក Chris Pratt និងប្រពន្ធ
លោក Chris Pratt និងប្រពន្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]