ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងហើយថា នៅពេលនេះចំណងស្នេហារបស់តារាកំប្លែងស្រីវ័យក្មេងកញ្ញាវ៉ាន់ នីឡា កាន់តែឈានចូលទៅរកថ្ងៃជ័យ ដែលនឹងប្រព្រឹត្តទៅនៅក្នុងពេលឆាប់ៗនេះ ក្រោយមានការជួបជុំដឹងលឺពីគ្រួសារទាំងសងខាង។

ខណៈពេលដែលថ្ងៃជ័យខិតជិតចូលមកដល់ តារាស្រីរូបនេះត្រូវបានបណ្តាអ្នកគាំទ្រលួចសរសើរគ្រប់គ្នា ដែលមានសំណាងត្រូវបានអនាគតស្វាមី បានទិញផ្ទះមួយខ្នងដ៏មានតម្លៃឲ្យខ្លួនទុកជាកាដូមុនពេលរៀបការ សាងគ្រួសាររស់នៅជាមួយគ្នាអស់មួយជីវិត។

ទន្ទឹមនឹងនេះដែរ តារាស្រីរូបនេះ ក៏បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលមានអនាគតស្វាមីដែលចេះយល់ចិត្ត និងស្រលាញ់ដល់នាងខ្លាំងយ៉ាងដូច្នោះ។ មិនត្រឹមតែប៉ុណ្ណោះកាដូផ្ទះនេះដែរ ក៏ជាការខិតខំរកស៊ីរបស់ពួកគេ ដែលបានខំទាំងយប់ ទាំងថ្ងៃតស៊ូផងដែរ។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនក៏បានចូលរួមអបអរដល់នាង ដែលនៅក្មេងប៉ុណ្ណឹងសោះក៏បានជួបជីវិតគូដែលល្អ និងចេះយល់ចិត្តគ្នា ដែលត្រៀមក្លាយទៅជាប្តីប្រពន្ធនឹងគ្នាក្នុងពេលខាងមុខនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

តារាកំប្លែងស្រីវ័យក្មេងកញ្ញាវ៉ាន់ នីឡា
តារាកំប្លែងស្រីវ័យក្មេងកញ្ញាវ៉ាន់ នីឡា
តារាកំប្លែងស្រីវ័យក្មេងកញ្ញាវ៉ាន់ នីឡា
តារាកំប្លែងស្រីវ័យក្មេងកញ្ញាវ៉ាន់ នីឡា
តារាកំប្លែងស្រីវ័យក្មេង វ៉ាន់ នីឡា និងគូអនាគត
ផ្ទះថ្មីរបស់នីឡា និងគូអនាគត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា