WARNING: IMAGES AND DISTRESSING FOOTAGE

ចិន៖ ដើម្បីគេចចេញពីសង្សារអប្រិយ នារីម្នាក់បានបង្ខំចិត្តផ្លោះបង្អួចចេញពីជាន់ទី៦ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅជុំវិញនោះ។

យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីសប្តាហ៍មុន នៅក្នុងខុនដូមួយកន្លែង ក្នុងទីក្រុង Huai’an ខេត្តជៀងស៊ូ ដែលមាននារីម្នាក់ ពុំស្គាល់អត្តសញ្ញាណ បានព្យាយាមផ្លោះបង្អួចគេចពីសង្សារ ព្រោះតែសង្សារនាងប៉ុនប៉ុងវាយធ្វើបាបនាង។

យ៉ាងណាមិញ នាងបានព្យាយាមត្រលប់ទៅវិញដែរ ប៉ុន្តែត្រូវបានសង្សារនោះបិទបង្អួច មិនឱ្យនាងត្រលប់ទៅវិញនោះទេ។

មិនយូរប៉ុន្មាន ក៏មានក្រុមជួយសង្រ្គោះបានមកដល់កន្លែងកើតហេតុដើម្បីជួយសង្រ្គោះនារីអភ័ព្វម្នាក់នេះ។

បន្ថែមពីនេះទៀត គេពុំដឹងដឹងច្បាស់ពីមូលហេតុ ដែលនាងបានឈ្លោះប្រកែកគ្នាជាមួយសង្សារនាង រហូតដល់ថ្នាក់ឈ្លានដល់ការប្រើអំពើហិង្សាបែបនេះទេ។

រឿងរ៉ាវមួយនេះបានល្បីពេញបណ្តាញសង្គមចិន ហើយបានធ្វើឱ្យមនុស្សម្នាមានការចាប់អារម្មណ៍និងបញ្ចេញមតិជាច្រើន។

អ្នកខ្លះបាននិយាយថា៖

«ពិតជាគ្រោះថ្នាក់មែន!»

«អ្វីដែលសង្សារប្រុសនោះធ្វើគឺជាការប៉ុនប៉ុងមនុស្សឃាតហើយ។»

ដោយឡែក សមត្ថកិច្ចកំពុងតែស៊ើបអង្កេតរឿងមួយនេះ និងអនុវត្តតាមផ្លូវច្បាប់៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]