(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនបុរសជនជាតិអាមេរិកកាំងឈ្មោះ ABOURAMAN ដាក់ពន្ធនាគារ ដើម្បីរង់ចាំការជំនុំជម្រះនៅពេលក្រោយពាក់ព័ន្ធករណី រក្សារនឹងប្រើប្រាស់អាវុធខុសច្បាប់។

សូមរំលឹកថា សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ របស់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជូនបុរសជនជាតិអាមេរិកកាំងម្នាក់ឈ្មោះ ABOURAMAN និងភស្តុតាងអាវុធខ្លីទំនើបៗចំនួន ០៩ដើមផង មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការ ចាត់ការតាមនីតិវិធី។

បើតាមមន្ត្រីនគបាលនាយកដ្ឋានព្រហ្មទណ្ឌបានឲ្យអង្គភាព Fresh News ដឹងថា ករណីរក្សា និងប្រើប្រាស់អាវុធខុសច្បាប់នេះ ធ្វើឡើងកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ដោយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លនឈ្មោះ ABOURAMAN អាយុ៣០ឆ្នាំ ជនជាតិអាមេរិក នៅចំណុចផ្ទះលេខ២០ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានរក្សារាទុក និងប្រើប្រាស់អាវុធដោយខុសច្បាប់។ ហើយសមត្ថកិច្ចដកហូតបានអាវុធខ្លីប្រភេទទំនើបបានចំនួន៩ដើម គ្រាប់៩ម.ម ចំនួន៦៦គ្រាប់៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]