កូរ៉េខាងត្បូង៖ នៅក្នុងវិស័យKpop តារាចម្រៀងKpopទាំងបីរូបនេះ សុទ្ធសឹងតែធ្លាប់ជួបនូវប្រវត្តិដ៏សែនឈឺចាប់ ដោយត្រូវបានបណ្តាអ្នកនិយមលេងអ៊ីនធើណែត ធ្វើការវាយប្រហាររិះគន់ប្រើពាក្យសម្តីមិនសមរម្យ ទៅលើរូបសម្រស់របស់ពួកគេ និងត្រូវបានប្រជាជនកូរ៉េជាច្រើនដៀលពួកនាងថាជា «តារាចម្រៀងKpopស្រី ដែលមានមុខមាត់អាក្រក់បំផុតប្រចាំប្រវត្តិសាស្រ្តKpop» ថែមទៀតផង។

ជាក់ស្តែង តារាចម្រៀងស្រី Umji សមាជិកក្រុម Gfriend ត្រូវបានគេដឹងថា នាងគឺជាតារាចម្រៀងស្រីដំបូង ដែលមហាជនធ្វើការរិះគន់ជេរប្រមាថ ចំពោះរូបសម្រស់របស់នាងយ៉ាងឈឺចាប់ ដោយសារតែកាលនោះ នាងមិនសូវជាមានរាងស្រឡូន ទម្រង់មុខអក្សរV ដូចជាតារាដទៃទៀតឡើយ។

ប៉ុន្តែមិនថាយ៉ាងណា ក្រោយពីទទួលបានការឈឺចាប់ពីពាក្យសម្តីជេរម្រមាថទាំងឡាយ រយៈពេល១ឆ្នាំក្រោយមក Umji ក៏បានវិលត្រឡប់មកវិញជាមួយនឹងរូបសម្រស់ថ្មី ធ្វើឲ្យមហាជនភ្លឺភ្នែកសឹងតែមើលនាងមិនស្គាល់ ដោយនាងបានព្យាយាមសម្ងំសម្រកទម្ងន់ ថែរក្សាសម្រស់ ជម្នះរាល់ពាក្យសម្តីទាំងអស់ ពេលនេះUmji ពិតជាមានសម្រស់ស្រស់ស្អាតទាក់ទាញមានមុនស្នេហ៍ ធ្វើឲ្យគ្រប់គ្នាមិនសរសើរមិនបានផងដែរ។

ដោយឡែក តារាចម្រៀងចំនួនពីរដួងទៀតឯនេះវិញ គឺតារាចម្រៀងស្រី Jihyo សមាជិកក្រុម Twice និង JooE និងសមាជិកក្រុម Momoland ក៏សុទ្ធសឹងតែជួបរឿងមិនខុសគ្នាពី Umji ផងដែរ ដោយអ្នកទាំងពីរក៏ត្រូវបានមហាជនជេរប្រមាថ និងសើចចំអកចំពោះ មុខមាត់និងរូបរាងរបស់ពួកគេផងដែរ។

ប៉ុន្តែរយៈពេល១ឆ្នាំជាង២ឆ្នាំកន្លងផុតទៅ តារាស្រីទាំងនេះ ក៏ធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ខ្លូន លេបចូលវិញនូវរាល់ពាក្យសម្តីដែលធ្លាប់បាននិយាយកន្លងមក ជាមួយនឹងរូបសម្រស់ថ្មីរបស់ពួកគេ ដែលមានស្រស់ស្អាតជាងពីមុនដាច់រាប់សិបដងឯណោះ ពោលគឺពួកគេបានស្រកទម្ងន់ជាងមុន ផ្លាស់ប្តូរម៉ូតសក់ និងស្ទាយ៍ផាត់មុខជាដើមបានយ៉ាងជោគជ័យផងដែរ។

យ៉ាងណាមិញ មកទល់បច្ចុប្បន្ននេះផងដែរ តារាចម្រៀងស្រីទាំង៣ដួងនេះ បានធ្វើឲ្យពាក្យសម្តីដែលតែងតែធ្លាប់រិះគន់ពួកនាងកន្លងមក ពេលនេះគឺមិនមានទៀតឡើយ គឺមានតែការកោតសរសើរ និងការគាំទ្រកាន់តែច្រើនឡើងទ្វេដងតែប៉ុណ្ណោះ៕

Umji សមាជិកក្រុម Gfriend កាលពីមុន
Umji សមាជិកក្រុម Gfriend កាលពីមុន
Umji សមាជិកក្រុម Gfriend ទឹកមុខក្រោយត្រូវគេរិះគន់
Umji សមាជិកក្រុម Gfriend បច្ចុប្បន្ន
Umji សមាជិកក្រុម Gfriend បច្ចុប្បន្ន
Umji សមាជិកក្រុម Gfriend បច្ចុប្បន្ន
Umji សមាជិកក្រុម Gfriend បច្ចុប្បន្ន
Jihyo សមាជិកក្រុម Twice កាលពីមុន
Jihyo សមាជិកក្រុម Twice កាលពីមុន
Jihyo សមាជិកក្រុម Twice បច្ចុប្បន្ន
Jihyo សមាជិកក្រុម Twice បច្ចុប្បន្ន
Jihyo សមាជិកក្រុម Twice បច្ចុប្បន្ន
Jihyo សមាជិកក្រុម Twice បច្ចុប្បន្ន
Jihyo សមាជិកក្រុម Twice បច្ចុប្បន្ន
Jihyo សមាជិកក្រុម Twice បច្ចុប្បន្ន
Jihyo សមាជិកក្រុម Twice បច្ចុប្បន្ន
JooE សមាជិកក្រុម Momoland កាលពីមុន
JooE សមាជិកក្រុម Momoland កាលពីមុន
JooE សមាជិកក្រុម Momoland បច្ចុប្បន្ន
JooE សមាជិកក្រុម Momoland បច្ចុប្បន្ន
JooE សមាជិកក្រុម Momoland បច្ចុប្បន្ន
JooE សមាជិកក្រុម Momoland បច្ចុប្បន្ន
JooE សមាជិកក្រុម Momoland បច្ចុប្បន្ន
JooE សមាជិកក្រុម Momoland បច្ចុប្បន្ន
JooE សមាជិកក្រុម Momoland បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]