ភ្នំពេញ៖ ក្រោយបានឆ្លងកាត់ពេលវេលាជាច្រើនជាមួយគ្នា តារាចម្រៀងស្រី កញ្ញាសួស វីហ្សា និងលោកថមមី បានសម្រេចចិត្តចូលរោងភ្ជាប់ពាក្យនៅក្នុងថ្ងៃនេះ ដើម្បីរឹតចំណងស្នេហាពួកគេកាន់តែខ្លាំងឡើង។

ដំណឹងមួយនេះបានធ្វើឲ្យបណ្តា អ្នកគាំទ្រជាច្រើនពិតជារំភើបយ៉ាងខ្លាំង ក្រោយស្ងាត់ៗនាង និងគូស្នេហ៍ បានសម្រេចភ្ជាប់ពាក្យនៅក្នុងថ្ងៃនេះ ខណៈពេលដែលមិនធ្លាប់បង្ហើបពីថ្ងៃជោគជ័យរបស់ខ្លួនពីមុនមក។

មិនត្រឹមតែប៉ុណ្ណោះនៅក្នុងថ្ងៃពិសេសមួយនេះ នាងក៏បានធ្វើការតុបតែងខ្លួនយ៉ាងស្រស់ស្អាតបំផុត នៅក្នុងសម្លៀកបំពាក់បែបបុរាណ ក្រោយមានការលេចធ្លាយរូបភាពមួយចំនួននៅក្នុងព្រឹកនេះ ស្របពេលដែលពិធីកំពុងតែធ្វើឡើងយ៉ាងអធិកអធមមានភ្ញៀវកិត្តិយសជាច្រើនចូលរួម។

បន្ថែមពីនេះទៅទៀតអ្នកគាំទ្រពិតជារំភើបនៅក្នុងចិត្ត និងបានចូលរួមអបអរដល់ពួកគេ ដែលបានតស៊ូស្រលាញ់គ្នាអស់ពេលជាច្រើនឆ្នាំ ពេលនេះក៏មានដំណឹងល្អយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

សួស វីហ្សា ចូលរោងភ្ជាប់ពាក្យព្រឹកនេះ
សួស វីហ្សា និងថមមី ចូលរោងភ្ជាប់ពាក្យព្រឹកនេះ
សួស វីហ្សា ចូលរោងភ្ជាប់ពាក្យព្រឹកនេះ
ទិដ្ឋភាពអ្នកចូលរួម ពិធីភ្ជាប់ពាក្យសួស វីហ្សា និងថមមី ព្រឹកនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា