វីដេអូនេះនិយាយពីកូនកេ្មងម្នាក់ ដែលមានអាយុប្រហែល ៤ទៅ៥ឆ្នាំ បានប្រើដៃដ៏តូចរបស់នាង ដើម្បីចាប់កាន់ចង្កូតឡាន ដែលបានបើកលើផ្លូវដែលចង្អៀត។  ម្ដាយរបស់កេ្មងនេះ ដែលជាអ្នកកាន់កាម៉ារ៉ា បាននិយាយដោយមោទនភាពថា មើលផ្លូវឲ្យបានប្រុងប្រយ័ត្ន Jiaozheng កេ្មងនេះហាក់ដូចជាមានការ ស្ទាត់ជំនាញ ក្នុងការវ៉ាឡានណាស់។ ឪពុកដែលជាអ្នកអង្គុយនៅខាង ក្រោយកេ្មងនេះក៏បាន និយាយម្ដងថា កូនត្រូវប្រុងប្រយ័ត្ននៅពេលដែល ឃើញឡាននៅខាងមុខ។ បន្ទាប់ពីនោះមក កេ្មងនេះពិតជា មានជំនាញខ្លាំងក្នុងជៀសឡានមួយ ដែលកំពុងរងចាំភើ្លងខៀវដើម្បីបត់ឆេ្វង នាងបានបន្ដការបើកឡានឆ្ពោះ ទៅផ្លូវត្រង់។ ក្នុងពេលនោះដែរ ឪពុករបស់នាងចង់ឲ្យនាងអែបទៅខាងស្ដាំដៃ ដើម្បីឲ្យឪពុករបស់នាងជាអ្នក បើកម្ដងទៀត នៅពេលដែលឪពុកយកនាងចេញ គាត់ក៏បានយកជើងជ័រចេញ ដែលជារបស់សម្រាប់ជំនួយនាងក្នុងការជាន់ហ្គាស និងហ្រ្វាំង៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]