អាមេរិក៖ បន្ទាប់ពីសម្តែងដើរតួធ្វើជា Iron Man អស់រយៈពេលជាង១០ឆ្នាំមក នៅទីបំផុតលោក Robert Downey Jr. បានរកឃើញតួអង្គចិត្តអាក្រក់ក្នុងជីវិតពិត ដែលលោកចង់ផ្តួលហើយនោះគឺ «ការបំពុលបរិស្ថាន»

តារាសម្តែងដ៏មានប្រជាប្រិយម្នាក់នេះបាននិយាយថា លោកគ្រោងនឹងបើកអង្គការដើម្បីបរិស្ថានមួយឈ្មោះ«Footprint Coalition» នៅឆ្នាំក្រោយ។

លោកមិនបានផ្តល់ព័ត៌មានលម្អិតទាក់ទិនទៅនឹងគំនិតផ្តួចផ្តើមនេះទេ ប៉ុន្តែតាមប្រភពបានឱ្យដឹងថា លោកបាននិយាយជាមួយនឹងអ្នកជំនាញឯកទេសផ្នែកវិទ្យាសាស្រ្តរួចហើយ ហើយសង្ឃឹមថានឹងប្រើប្រាស់មនុស្សយន្តនិងបច្ចេកវិទ្យាផ្សេងៗទៀតក្នុងការសម្អាតផែនដីឱ្យបានប្រសិទ្ធភាពបំផុតនៅក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត។

ដូច្នេះ លោកនឹងបើកសម្ពោធអង្គការ Footprint Coalition ជាផ្លូវការនៅក្នុងខែមេសា ឆ្នាំ២០២០ខាងមុខនេះ ហើយលោកបានបេ្តជ្ញាចិត្តយ៉ាងមុតមាំថានឹងចំណាយពេល ១១ឆ្នាំក្នុងការផ្លាស់ប្តូរពិភពលោកឱ្យកាន់តែល្អប្រសើរឡើងដើម្បីអនាគតរបស់យើងទាំងអស់គ្នា៕

លោក Robert Downey Jr.
លោក Robert Downey Jr.
លោក Robert Downey Jr.
លោក Robert Downey Jr.

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]