ថៃ៖ ពិធីករភេទទី៣ដ៏ល្បីឈ្មោះនៅក្នុងប្រទេសថៃ James តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយនឹងគូស្នេហ៍ ដែលជាភេទដូចគ្នាជានិច្ច តែកាលពីពេលថ្មីៗនេះក៏ស្រាប់តែទទួលដំណឹងល្អភ្លាមៗ ធ្វើឲ្យអ្នកគាំទ្ររំភើបជំនួសគ្រប់គ្នា។

តែកាលពីម្សិលមិញនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងដ៏ល្អ តារាប្រុសភេទទី៣រូបនេះបានសម្រេចចិត្តចាប់ដៃគ្នា រៀបការជាមួយនឹងបុរសជនជាតិបរទេស កាលពីម្សិលមិញនេះ ក្រោមសកម្មភាពពោរពេញដោយក្តីសុខ និងស្នាមញញឹមយ៉ាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះលោកបានរៀបចំកម្មវិធីនៅលើសមុទ្រ យ៉ាងប្លែកជាមួយនឹងការបំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមក ក្លាយទៅជាប្តីប្រពន្ធនឹងគ្នា ដែលក្នុងនោះក៏មានភ្ញៀវកិត្តិយសជាច្រើន បាននាំគ្នាចូលរួមអបអរដល់លោកគ្រប់គ្នា។

ទន្ទឹមនឹងថ្ងៃជោគជ័យនេះ ដែលខំប្រាថ្នាអស់ពេលជាច្រើនឆ្នាំរបស់អ្នកទាំង២ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន ពិតជារំភើបជំនួសស្វាមីលោក ដែលបានចាប់ដៃគ្នាដល់ថ្ងៃចូលរោងការ ទោះបីជាភេទដូចគ្នា និងមានការសើចយំពីអ្នកជុំវិញខ្លួនយ៉ាងណាក្តី៕

សូមទស្សនាទិដ្ឋភាពមង្គលការតារារូបនេះ ខាងក្រោមនេះ៖ 

ពិធីករ James រៀបការម្សិលមិញ
ពិធីករ James រៀបការម្សិលមិញ
ពិធីករ James រៀបការម្សិលមិញ
ពិធីករ James រៀបការម្សិលមិញ
ពិធីករ James រៀបការម្សិលមិញ
ពិធីករ James រៀបការម្សិលមិញ
ទិដ្ឋភាពមង្គលការពិធីករ James ម្សិលមិញ
ទិដ្ឋភាពមង្គលការពិធីករ James ម្សិលមិញ
ទិដ្ឋភាពមង្គលការពិធីករ James ម្សិលមិញ
ទិដ្ឋភាពមង្គលការពិធីករ James ម្សិលមិញ
ទិដ្ឋភាពមង្គលការពិធីករ James ម្សិលមិញ
ពិធីករ James

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]