មានហាងលក់នំមួយកន្លែងនៅតាមតំបន់ឆ្នេរ ត្រូវបានផាកពិន័យ បន្ទាប់ពីគេបានរកឃើញថា ហាងមួយនេះគឺគ្មានអនាម័យ ដោយនៅកន្លែងធ្វើនំរបស់ពួកគេ ហាក់បីដូចជាមិនដែលសំអាតទាល់តែសោះ ហើយមិនសំជាកន្លែងធ្វើជំនួញនោះទេ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមស៊ើបអង្កេតអនាម័យអាហារ បានទៅដល់កន្លែងធ្វើនំរបស់ហាង From Love to Fudge ដែលស្ថិតនៅទីក្រុងScarborough ភាគខាងជើងនៃ Yorkshire ចក្រភពអង់គ្លេស ដែលបានរកឃើញថាហាងមួយ នេះធ្វើខុសពីច្បាប់អនាម័យអាហារ។ រូបភាពខាងក្រោមនេះ ត្រូវបានថតដោយក្រុមការងារ ពេលដែលទៅដល់កន្លែងកើតហេតុ គេបានប្រទះឃើញកូនឆ្នាំងតូចៗ នៅលើចង្ក្រាន ហើយគម្របរបស់ឆ្នាំងមានម្សៅនំ ដែលខ្លោចជាប់នៅទៅនោះ និងមានម្សៅជាច្រើនទៀត ដែលស្អិតដូចស្ករតាំងមែរ នៅលើផ្ទៃនៃចង្ក្រាន។

អ្នកស្រី Lucy Gillian Kappes ដែលជាម្ចាស់ហាងត្រូវបង់ពិន័យអស់ ១,៦៥០ដុល្លារអាមេរិក ទៅលើបីករណី។ ទីមួយពិន័យទៅលើ ការសន្មត់នៃអនាម័យក្នុងហាង ទីពីរ ប្រើប្រាស់របស់គ្មានអនាម័យមកធ្វើនំ និងទីបី នំគ្មានអនាម័យ។

ក្នុងរូបភាពក៏បានប្រទះឃើញ ម៉ាស៊ីនសម្លាប់សត្វល្អិត ដែលពេញទៅដោយសាកសពសត្វល្អិត ដែលពួកគេមិនបានយកវាចេញទៅបោះចោល។

យ៉ាងណាមិញ ហាងនំមួយនេះត្រូវបានបិទកាលពីម្សិលមិញនេះហើយ។ តើប្រិយមិត្តយល់យ៉ាងណាចំពោះបញ្ហានេះ? សូមទស្សនារូបភាពខាងក្រោម៖















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]