ភ្នំពេញ​៖ កាលពីប៉ុន្មានសប្តាហ៍មុននេះក្រុមហ៊ុន vivo បានធ្វើការប្រកាសចំពោះការត្រៀមមកដល់នៃសមាជិកថ្មីរបស់ខ្លូនមួយម៉ូឌែលនៃត្រកូល Y ម៉ូឌែល vivo Y15 ហើយក៏បានដាក់ឲ្យធ្វើការ Pre-order។ ពេលនេះត្រូវបានចេញលក់ជាផ្លូវការចាប់ពីពេលនេះហើយ។

ស្មាតហ្វូនត្រកូល Y ម៉ូឌែល vivo Y15

ចំពោះ Y15 នេះវិញ បើនិយាយទៅកាន់ការចនាគឺមានលក្ខណៈសម្បត្តិ និងចំណុចពិសេសៗជាច្រើនមិនថាទៅលើផ្នែករូបរាងខាងក្រៅ ហើយនឹងប្រព័ន្ធប្រតិបត្តិការផ្នែកខាងក្នុង គឺត្រូវបានផ្លាស់ប្តូរច្រើនខុសប្លែកពីស៊េរី Y មុនៗ។ ដោយវាត្រូវបានបំពាក់មកជាមួយនឹងទំហំអេក្រង់ 6.35” ដែលហៅថា Halo Fullview™ Display មានផលធៀបអេក្រង់ 19.3:9 និងអត្រាផ្ទៃអេក្រង់ 89% ដែលធ្វើឲ្យម៉ូឌែលទូរស័ព្ទមួយនេះកាន់តែមានភាពទាក់ទាញ។ លើសពីនេះទៅទៀតលោកអ្នកអាចទទូលបាននូវទស្សនីភាពយ៉ាងធំទូលាយ ដែលព្រមមកជាមួយរចនាបទឡើងមានភាពងាយស្រួលនៅក្នុងការកាន់។

សម្រាប់ផ្នែកកាមេរ៉ាមុខភ្ជាប់មកជាមួយទំហំ 16MP អាចថតរូបបានច្បាស់។ ដើម្បីធានាបានថាអ្នកមើលទៅស្រស់ស្អាតដូចធម្មជាតិ Y15 បានបំពាក់មកជាមួយនូវ AI Face Beauty ដែលផ្តល់ជូនអ្នកនូវភាពស្រស់ស្អាតបានកាន់តែប្រសើរឡើងសម្រាប់ផ្ទៃមុខ។ រីឯផ្នែកកាមេរ៉ាក្រោយវិញត្រូវបានបំពាក់មកជាមួយនឹងមុខងារ AI កាមេរ៉ាក្រោយដល់ទៅ 3 គ្រាប់ដែលមានទំហំ 13MP+8MP+2MP ។ មិនតែប៉ុណ្ណោះព្រមទាំងមានភ្ជាប់នូវមុខងារ AI Super wide-Angle អាចផ្តិតយកទំហំរូបភាពបានទៅដល់ 120 ដឺក្រេ។ ដូចនេះហើយលោកអ្នកអាចផ្ដិតយករូបភាពបានកាន់តែធំជាងមុន។

ស្មាតហ្វូនត្រកូល Y ម៉ូឌែល vivo Y15

រឹតតែពិសេសនោះចំពោះផ្នែកកម្លាំងថ្មវិញ មានទំហំធំរហូតដល់ 5000mAh។ លើសពីនេះទៅទៀតវាបានបំពាក់នូវបច្ចេកវិទ្យាវៃឆ្លាតនៅក្នុងការសន្សំសំចៃថាមពលថ្មធ្វើឲ្យការកាន់ថ្មបានយូរ និងបង្កើនថាមពលថ្មបានទៀតផង។ Y15 ដំណើរការដោយ Processor ប្រភេទ octa-core ដែលមានទំហំ 12nm និងមានល្បឿន 2.0 GHz។ វាមាន Ram 4GB & Rom 64GB ដែលអាចឲ្យអ្នករក្សាទុកនូវឯកសារ និងកម្មវិធីផ្សេងៗបានកាន់តែច្រើនហើយដំណើរការលឿនបានយ៉ាងរលូន។ លើសពីនេះទៅទៀត Y15 មានលក្ខណៈពិសេសរបស់ Funtouch OS 9 ។ ផ្នែកលើ Android 9.0 ដូចនេះហើយទើបធ្វើឲ្យទូរស័ព្ទដៃមួយនេះកាន់តែមានភាពងាយស្រួលជាងមុន។ 

ស្មាតហ្វូនត្រកូល Y ម៉ូឌែល vivo Y15
ស្មាតហ្វូនត្រកូល Y ម៉ូឌែល vivo Y15

ចំពោះ Ultra Game Mode ត្រូវបានរចនាឡើងចុងក្រោយបង្អស់ដែលបន្ថែមឲ្យមានភាពសប្បាយដល់អ្នកដែលលេងហ្គេម។ លើសពីនេះទៅទៀតលោកអ្នកអាចលេងហ្គេមបានយ៉ាងពូកែដូចជាអ្នកអាជីព ដោយសារតែមានជំនួយការពីកម្មវិធី Competition Mode ដែលវាមានតួនាទីក្នុងការគ្រប់គ្រងការប្រតិបត្តិការទាំងមូលរបស់ទូរស័ព្ទ អំឡុងពេលដែលអ្នកលេងហ្គេម។ ហើយបើយើងនិយាយពីល្បឿនក្នុងដំណើរការលេងហ្គេមវិញ យើងអាចក្រឡេកទៅមើលដំណើរការរបស់កម្មវិធី Dual-Turbo ដែលជាកម្មវិធីជំនួយល្បឿនរបស់ហ្គេមឲ្យរត់បានល្អនិងមិនងាយធ្លាក់ក្រាហ្វិច។

ស្មាតហ្វូនត្រកូល Y ម៉ូឌែល vivo Y15

ជាមួយនឹងពណ៌របស់ Y15 នេះវិញ គឺយើងមានជម្រើសថ្មីពីពណ៌ផងដែរ នោះគឺ Aqua Blue និង Burgundy Red។ កាន់តែពិសេសនោះសម្រាប់តម្លៃរបស់វាវិញគឺត្រូវបានដាក់លក់នៅលើទីផ្សារក្នុងកញ្ចប់តម្លៃ $189 តែប៉ុណ្ណោះ។ ហើយរាល់ការជាវទៅលើស្មាតហ្វូន vivoY15 លោកអ្នកនឹងទទួលបាននូវកាដូបន្ថែម Power Bank ដ៏ស្រស់ស្អាត មិនតែប៉ុណ្ណោះ ព្រមទាំងទទួលបាននូវឆ្នោតកោស 1សន្លឹកភ្លាមៗ។ ជាមួយនឹងរង្វាន់ទឹកប្រាក់ចាប់ពី 2,000រៀល រហូតដល់ 40,000,000 រៀលផងដែរ។

តោះនៅចាំអីទៀត! សម្រាប់អ្នកដែលចង់ក្លាយជាម្ចាស់ស្មាតហ្វូន vivo Y15 លោកអ្នកអាចរកជាវបានចាក់ពីពេលនេះតទៅនៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]