ភ្នំពេញ ៖ សាកលវិទ្យាធិការ នៃសាកល វិទ្យាល័យការពារជាតិ ដែលមានទីតាំងស្ថិត នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ បាន ទទួលរងការជេរ ប្រមាថកាត ទានពីសំណាក់កូនសិស្ស របស់ខ្លួនជាមន្ដ្រី យោធា ពាក់ស័ក្ដិ៤កន្លះ គ្រាន់តែលោក នាយកបានទៅ ប្រដែប្រដៅកូនសិស្សទំនើង រូបនេះ កុំឱ្យបើករថយន្ដជ្រែតទៅទៀតនៅ ក្នុងបរិវេណសាលា ។

យោងតាមប្រភពព័ត៌មានពីនិស្សិតយោធា ផ្សេងទៀត ដែលរៀននៅក្នុងសាកលវិទ្យា ល័យខាងលើនេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើម អម្ពិលឱ្យដឹងថា កាលពីវេលាម៉ោង ៨និង២០នាទី យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ មាននិស្សិត ឈ្មោះសៅ សិរី ពាក់ស័ក្ដិ៤កន្លះ  ដែលគេស្គាល់ថា ជាកូនលោក ផ្កាយបីនៅក្រសួងការពារជាតិឈ្មោះសៅ សារឿន បានបើក រថយន្ដរបស់ខ្លួន ម៉ាកលុច្សស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាក លេខ ខ.ម ២-៩៦៩៦ ទាំងអាការៈស្រវឹង ជោក ជ្រែនៅក្នុងបរិវេណសាកលវិទ្យាល័យ ដោយមិនខ្លាចនាយកសាលា ឬក៏មិនខ្លាចការរំខាន ដល់និស្សិតណាមួយនោះឡើយ ។

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា បន្ទាប់ ពីឃើញសកម្មភាពទំនើងរបស់ និស្សិតរូបនេះ លោកគ្រូនាយកមកប្រាប់ថា កុំឱ្យបើករថយន្ដជ្រែនៅ ក្នុងបរិវេណសាលាតទៅទៀត ពីព្រោះវារំខានដល់និស្សិតដទៃ ហើយគួរគោរពវិន័យសាលាផង ក្នុងនាមជានាយទាហាន ។ គ្រាន់តែ ប្រដែ ប្រដៅក្នុងនាមជាគ្រូ បែរជាកូនសិស្ស រូបនេះ បានចាប់ផ្ដើមជេរប្រមាថកាតទាន យ៉ាងខ្លាំងទៅលើលោកគ្រូនាយក ហើយ និយាយថា ហេតុអ្វីបានជាមិនស្គាល់រូបគេ ជានរណា គ្រាន់តែបើករថយន្ដប៉ុណ្ណឹងក៏មក ស្ដីឱ្យដែរ។

ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា កូន សិស្សរូបនេះ ថែមទាំងប្រើពាក្យអសុរសជា ច្រើនទៅលើលោកគ្រូនាយក ដោយមិនខ្លាច អ្វីឡើយ ។ ដោយសារតែមិនចង់តមាត់ត ពាក្យសំដីជាមួយកូនសិស្សទំនើងបែបនេះ លោកគ្រូលោកនាយកក៏បានដើរចៀស វាងកុំឱ្យមានរឿងជាមួយសិស្សទំនើងដែលអាងអំណាចឪពុករបស់ខ្លួននោះ ៕

ដោយ ៖ ស៊ន សុភក្ដ្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]