អេស្ប៉ាញ៖ ទីបំផុតក្លិប Real Madrid បានចុះកិច្ចសន្យាដោយជោគជ័យ ក្នុងការនាំយកកីឡាករ Luka Jovic ក្នុងតម្លៃ ៦២លានផោន ពីក្លិប Eintracht Frankfurt។ បន្ទាប់ពីក្លិបទាំងពីរបានព្រមព្រៀងលើលក្ខខណ្ឌផ្សេងៗរួចរាល់ហើយ ខ្សែប្រយុទ្ធរូបនេះ នឹងត្រូវចូលរួមជាមួយក្លិបយក្សអេស្ប៉ាញរហូតដល់ឆ្នាំ ២០២៥ ជាមួយកិច្ចសន្យារយៈពេល ៦ឆ្នាំ។

កីឡាករ Luka Jovic
កីឡាករ Luka Jovic

គួរបញ្ជាក់ដែរថា តម្លៃខ្លួន ៦២លានផោននេះ នឹងធ្វើឱ្យកីឡាករ Luka Jovic ក្លាយជាកីឡាករខ្សែប្រយុទ្ធ (Striker)ដែលមានតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្លិប Real Madrid ខណៈដែលបច្ចុប្បន្ននេះ ខ្សែប្រយុទ្ធដែលមានតម្លៃខ្ពស់ជាងគេបង្អស់របស់ក្លិបគឺ Ronaldo De Lima ដែលមានតម្លៃខ្លួន ៤០,៥លានផោន (២០០២)។ តម្លៃខ្លួនរបស់ Luka Jovic នេះដែរ ក៏នឹងធ្វើឱ្យគេក្លាយជាកីឡាករលំដាប់ទី៣ ដែលថ្លៃជាងគេ បន្ទាប់ពី Cristiano Ronaldo និងកីឡាករ Gareth Bale៕

កីឡាករ Luka Jovic
កីឡាករ Luka Jovic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]