ភ្នំពេញ៖ តារាសម្តែងស្រីកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន កញ្ញា ប៊ូ ច័ន្ទដាណែត ដែលបច្ចុប្បន្ននេះ មានមហាជនជាច្រើន ស្គាល់នាងតាមរយៈការសម្តែងខ្សែភាពយន្តល្បីៗជាច្រើន ដោយនាងមិនត្រឹមតែមានសម្រស់ស្រស់ស្អាតតែប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំង មានទេពកោសល្យខ្ពស់ក្នុងការសម្តែង ជាពិសេសគឺនៅរាល់ឈុតសម្តែងសម្រក់ទឹកភ្នែកតែម្តង ដែលធ្វើឲ្យទស្សនិកជនទស្សនាហើយ ស្ទើរតែទប់ទឹកភ្នែក មិនជាប់ដោយសារនាងថែមទៀតផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា ស្រាប់តែថ្មីៗនេះ តារាសម្តែងស្រីរូបនេះ ក៏បានបញ្ចេញប្រតិកម្មនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ចំពោះពាក្យសម្តីមួយចំនួនរបស់អ្នកនិយមលេងអ៊ីនធើណែត ទៅលើរូបថតមួយសន្លឹក ដែលនាងបានថតឲ្យកន្លែងថតរូបមួយកន្លែង។

នេះបើយោងតាមការបង្ហោះរបស់នាង បានឲ្យដឹងថា មានមតិមួយចំនួនបានធ្វើការរិះគន់ទៅលើ ការរូបថតមួយសន្លឹកនោះរបស់នាង ដោយថាជាការថតរូបថតស្រើបស្រាល និងមានគំនិតគិតអវិជ្ជមានចំពោះរូបថតមួយនោះថែមទៀតផង ដោយសារក្នុងរូបថតមួយសន្លឹកនេះ កញ្ញា ប៊ូ ច័ន្ទដាណែត បានថតនៅលើគ្រែគេងគ្មានអាវ ប៉ុន្តែជំនួសដោយការឱបភួយ បង្ហាញសាច់ខ្នងនិងស្មាបន្តិចបន្តួចផងដែរ។

ដោយឡែក ទោះជាយ៉ាងណា បើយោងតាមការរៀបរាប់របស់កញ្ញា ប៊ូ ច័ន្ទដាណែតបានឲ្យដឹងថា នេះជារូបថតបែបសិល្បៈតែប៉ុណ្ណោះ ដោយនាងមិនបានថតតែពីរនាក់ជាងថតនោះទេ ពោលប៉ុន្តែវាគឺជាការថតឡើងដោយធ្វើការជាក្រុម ដោយមានទាំងជាងថត អ្នករៀបចំ និង Stylish ជាដើមផងដែរ៕

តារាសម្តែងស្រី ប៊ូ ច័ន្ទដាណែត
ប៊ូ ច័ន្ទដាណែត បង្ហោះសារនៅលើគណនីហ្វេសប៊ុក
រូបថតរបស់ ប៊ូ ច័ន្ទដាណែត
តារាសម្តែងស្រី ប៊ូ ច័ន្ទដាណែត
តារាសម្តែងស្រី ប៊ូ ច័ន្ទដាណែត
តារាសម្តែងស្រី ប៊ូ ច័ន្ទដាណែត
តារាសម្តែងស្រី ប៊ូ ច័ន្ទដាណែត
តារាសម្តែងស្រី ប៊ូ ច័ន្ទដាណែត
តារាសម្តែងស្រី ប៊ូ ច័ន្ទដាណែត
តារាសម្តែងស្រី ប៊ូ ច័ន្ទដាណែត
តារាសម្តែងស្រី ប៊ូ ច័ន្ទដាណែត
តារាសម្តែងស្រី ប៊ូ ច័ន្ទដាណែត
តារាសម្តែងស្រី ប៊ូ ច័ន្ទដាណែត

ប្រភពរូបថត៖ Piseth Photography

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ូ ច័ន្ទដាណែត