បរទេស៖ គ្រាប់បាល់ដ៏អស្ចារ្យរបស់កីឡាករ Cristiano Ronaldo ទល់នឹងក្រុម Manchester United នៅវគ្គ Group Stage បានក្លាយទៅជាគ្រាប់បាល់ដ៏ល្អបំផុតប្រចាំពានរង្វាន់ UEFA Champions League រដូវកាលនេះ។ គ្រាប់បាល់នេះ ត្រូវបានជ្រើសរើសចេញពីគ្រាប់បាល់ល្អៗទាំង ១០គ្រាប់ របស់គណៈកម្មការបច្ចេកទេស ដែលរួមមានសមាសភាពដូចជាអតីតអ្នកចាត់ការរបស់ Manchester United លោក David Moyes, គ្រូបង្វឹករបស់ជម្រើសជាតិអង់គ្លេសលោក Gareth Southgate, បង្វឹករបស់ជម្រើសជាតិប៊ែលហ្សិកលោក Roberto Martinez ព្រមទាំងវីរបុរសរបស់ក្លិប Real Madrid លោក Raul Gonzalez ជាដើម។

កីឡាករ Cristiano Ronaldo
កីឡាករ Lionel Messi

ដោយឡែក គ្រាប់បាល់ Free-Kick របស់ Lionel Messi និងគ្រាប់បាល់របស់ Sadio Mane ទល់នឹង Bayern Munich ស្ថិតនៅចំណាត់ថ្នាក់លេខ ២ និងលេខ ៣ បន្តបន្ទាប់គ្នា។

គួរបញ្ជាក់ថា កាលពីរដូវកាលកន្លងទៅ គ្រាប់បាល់របស់កីឡាករ Cristiano Ronaldo ដែលធ្វើបានសម្រេច Bicycle Kick ទល់នឹង Juventus ក៏ត្រូវបានជ្រើសជាគ្រាប់បាល់ប្រចាំរដូវកាល ២០១៧/២០១៨ នៃពានរង្វាន់ UEFA Champions League ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

គ្រាប់បាល់របស់កីឡាករ Cristiano Ronaldo
គ្រាប់បាល់របស់កីឡាករ Lionel Messi
គ្រាប់បាល់របស់កីឡាករ Sadio Mane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]