កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៣១ ថ្មីៗនេះ Suzy បានលេចមុខ ចូលរួម ជាតារាកិត្តិយស ក្នុងកម្មវិធីមួយ របស់ប៊្រេន Lancome ព្រមទាំង ទទួលបាន ភាពទាក់ទាញ និងការចាប់អារម្មណ៍ ខ្លាំងពី សំណាក់ហ្វេនៗ តាមរយៈ រូបសម្រស់ ដ៏ស្រស់ស្អាត ដូចទេពអប្សររបស់នាង។

ជាពិសេស អ្វីដែលគេ កត់សម្គាល់ខ្លាំង នោះគឺ រ៉ូបដែល Suzy បានពាក់នោះ គឺមានលក្ខណៈ ដូចគ្នាទៅនឹងរ៉ូប របស់តារាចម្រៀង ដ៏ល្បី Yoona បេះបិទ។ គួររំលឹកផងដែរថា Yoona បានជ្រើសរើស រ៉ូបពណ៌ស ដៃវែង មកធ្វើជា ស្ទាយ៍តុបតែងខ្លួន កាលពីថ្ងៃ ថតជាម៉ូដែល សម្រាប់ប៊្រេន Pandora កាលពីខែមេសា។

ប៉ុន្តែ ទោះបីជា តារាកូរ៉េ ស្រីទាំំង២រូប គ្រងក្នុងរ៉ូប ដ៏ស្រស់ស្អាត តែមួយ ដូចគ្នាក្ដី តែគេឃើញថា សម្រស់ហាក់បីដូចជា មិនចាញ់គ្នា ប៉ុន្មាននោះទេ គឺមានភាពស្រស់ស្អាត និងមើលទៅ គួរឲ្យស្រលាញ់ ខ្លាំងណាស់៕

ួួុYoona គ្រងក្នុុងរ៉ូបពណ៌សនោះ
Suzyគ្រងក្នុុងរ៉ូបពណ៌សនោះ
Suzyគ្រងក្នុុងរ៉ូបពណ៌សនោះ
តារាកូរ៉េ Yoona
តារាកូរ៉េ Suzy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]