កូរ៉េខាងត្បូង៖ បងប្អូនស្រីត្រកូលJung ដែលប្រិយមិត្តភាគច្រើនធ្លាប់បានស្គាល់រួចមកហើយ គឺ Jessica អតីតសមាជិកក្រុមGirl’s Generation និងKrystalសមាជិកមួយរូបនៅក្នុងក្រុមចម្រៀងនារី f(x)។ ទៀតសោត Jessica និងKrystal ជាបងប្អូនស្រីមួយគូប្រឡូកនៅក្នុងវិស័យសិល្បៈ ដែលមានទាំងភាពល្បីល្បាញ និងរូបសម្រស់ស្រស់ស្អាតមិនចាញ់គ្នានោះទេ។

ជាក់ស្តែង កាលពីថ្ងៃទី០១ ខែមិថុនានេះ Jessicaបានចូលរួមនៅក្នុងកម្មវិធី Vogue Market ដែលរៀបចំឡើងនៅ Dongdaemun Design Plaza (DDP)។ ដោយឡែកសម្រាប់ការបង្ហាញខ្លួនលើកនេះ នាងក៏បានប្រាប់ដំណឹងដ៏គួរឲ្យចាប់អារម្មណ៍មួយដល់អ្នកគាំទ្រថា នាងនឹងមានការងារថ្មីមួយ ដែលត្រូវធ្វើរួមគ្នាជាមួយប្អូនស្រី។

ដោយJessica បាននិយាយរៀបរាប់ថា « តាមពិត ខ្ញុំត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិកនៅថ្ងៃខាន់ស្អែកនេះ ដើម្បីទៅថតកម្មវិធីជាមួយប្អូនស្រីរបស់ខ្ញុំ។ សូមអ្នកទាំងអស់គ្នាជួយតាមដានផង»។

គួររម្លឹកផងដែរថា កាលពីឆ្នាំ២០១៤ Jessica និងKrystalធ្លាប់មានធ្វើកម្មវិធីរួមគ្នាម្តងរួចមកហើយ នៅក្នុងទូរទស្សន៍ OnStyle ហើយនេះជាលើកទី២ ដែលពួកគេត្រឡប់មកជួបគ្នាម្តងទៀត។ សម្រាប់ដំណឹងនេះ ធ្វើឲ្យអ្នកគាំទ្ររំភើបយ៉ាងខ្លាំង ហើយសង្ឃឹមថាពួកគេទាំងពីរនាក់បងប្អូននឹងពាំនាំនូវអ្វីដែលប្លែក មកចែកជូនដល់អ្នកគាំទ្រគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖  

Jessica និងKrystal
Jessica និងKrystal
Jessica និងKrystal
Jessica និងKrystal
Jessica និងKrystal
Jessica និងKrystal
កម្មវិធីកាលពីឆ្នាំ២០១៤

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]