ភ្នំពេញ៖ នៅក្នុងសង្គមសិល្បៈ អ្នកណាដែលថា មិនស្គាល់ តារាសម្តែងស្រី ដេននី ក្វាន់ ដែលកំពុងតែជាប់ឈ្មោះ តារាស្រីដែលស៊ិចស៊ី ចូលចិត្តបញ្ចេញដើមទ្រូង ដ៏ទ្រលុកទ្រលន់ និង​តែងបង្ហោះ ភាពលេចលឺលេចក្រោម នៅក្នុងបណ្តាញសង្គម សឹងតែគ្រប់ពេល។

នៅក្នុងនោះដែរ មិនត្រឹមតែ មហាជន ចាប់អារម្មណ៍ ទៅលើភាពស៊ិចស៊ី របស់តារាស្រីរូបនេះប៉ុណ្ណោះទេ សូម្បីតែជីវិតឯកជនរបស់នាង ក៏មានអ្នកតាមដាន និងសង្កេតមើលមិនឈប់ថា នាងធ្វើអ្វីខ្លះ បានជាមានបាន ឡូយឆាយ សឹងតែរាល់ថ្ងៃនោះ។

ជាក់ស្តែង បើទោះបីជា ដេននីក្វាន់ ជាតារាចូលចិត្តស៊ិចស៊ី ប៉ុណ្ណាក៏ដោយ ក៏រូបនាង បង្កើតមុខរបរចិញ្ចឹមជីវិតច្រើនយ៉ាង ក្រោយពីការងារសិល្បៈ ព្រោះថា របររកស៊ីទាំងនេះ អាចឲ្យនាង​មានជីវិតធូរធារខ្លាំង។

តើនាង កំពុងតែប្រកបរបរអ្វីខ្លះ នៅពេលនេះ?

១) លក់ផលិតផលថែរក្សាសម្រស់៖ បើទោះជារបររកស៊ីនេះ មានអ្នកប្រកួតប្រជែងគ្នាខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក តែរូបនាង ក៏បានជាប់ឈ្មោះ ជាអ្នកលក់ ផលិតផល ដ៏មានប្រជាប្រិយភាពម្នាក់ផងដែរ ដែលនាងលក់តាំងពី មិនមានហាងត្រឹមត្រូវ រហូតនាង ជោគជ័យ អាចបើកហាងធំ និងស្តុកទៅដោយ ផលិតផលច្រើនជាងមុនទៅទៀត។

២) លក់ឡាន៖ តាមការពិត របរមួយនេះ ពីដំបូងឡើយ គឺរបរផ្តាច់មុខ របស់គូស្នេហ៍នាង តែកាលពីប៉ុន្មានខែមុន ដេននីក្វាន់ ក៏បានចូលហ៊ុន ជាមួយនឹងមិត្តប្រុស ដូច្នេះហើយ នាងក៏ជាថៅកែស្រីម្នាក់ នៅក្នុងកន្លែងលក់ឡាននេះផងដែរ។ ជាពិសេស មួយរយៈចុងក្រោយនេះ ចាប់តាំងនាង ក្លាយខ្លួន ជាអ្នកលក់ឡាន មានអ្នកគាំទ្រ និងទិញឡាន ពីកន្លែងនាងច្រើនផងដែរ។

៣) រកស៊ីចងការប្រាក់៖ របរនេះ មើលទៅ ធម្មតាពិតមែន តែដេននី ក្វាន់ តែងតែធ្វើវា ហើយនាងក៏តែងប្រកាសនៅក្នុងឡាយវីដេអូផងដែរ ថានាងរកស៊ី​ចងការប្រាក់ បែបខ្នាតធំ។

៤) លក់គ្រឿងសង្ហារឹម ប្រភេទឈើ៖ របរនេះ នាងក៏បានចូលហ៊ុន ជាមួយនឹង បងស្រីនាងផងដែរ ដែលមានអតិថិជនជាច្រើន បាននាំគ្នា កម្ម៉ង់ពីនាង មិនចេះដាច់ ពីមួយថ្ងៃទៅមួយថ្ងៃ។

៥) ម៉ូតែល រៀបនឹងហើយ ឆាប់ៗ៖ ម៉ូតែលថ្មីស្រឡាង នឹងធ្វើហើយ ក្នុងពេលបន្តិចទៀតនេះ នាងនឹងក្លាយជា ថៅកែស្រីវ័យក្មេង របស់ម៉ូតែលនេះផងដែរ។ គួរបញ្ជាក់ផងដែរថា ម៉ូតែលមួយនេះ បានធ្វើឡើង ជាមួយនឹងការរចនា បែបជាខ្មែរសុទ្ធសាធ៕

ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់