ប្រេស៊ីល៖ កីឡាករ Ronaldo De Lima ត្រូវបានគេសាកសួរ និងសម្ភាសន៍អំពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន អំពីកីឡាករចំនួន ៥នាក់ដែលលោកចូលចិត្តទស្សនាពេលប្រកួតនៅលើទីលាន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ Ronaldo Brazil ឬ “Ronaldo9” បានជ្រើសយក Messi ជាជម្រើសទី១ ខណៈកីឡាករម្ចាស់អាវលេខ ៧ របស់ Juventus គ្មានក្នុងជម្រើសរបស់អតីតកីឡាករជម្រើសជាតិប្រេស៊ីលនេះឡើយ។

Ronaldo De Lima
Lionel Messi
Cristiano Ronaldo

កីឡាករទាំង៥នាក់ដែលស្ថិតក្នុងជម្រើសដែលលោកចូលចិត្តទស្សនាបំផុតគឺ Lionel Messi, Mohammed Salah, Eden Hazard, Neymar Jr និង Kylian Mbappe។ បុរសវ័យ ៤២ឆ្នាំរូបនេះនិយាយថា៖ “ពិតណាស់! Messi គឺស្ថិតនៅជម្រើសទី១សម្រាប់ខ្ញុំ ហើយទេពកោសល្យរបស់គេ គឺត្រូវការពេលពី ២០ ទៅ ៣០ឆ្នាំទៀតដើម្បីស្វែងរកកីឡាករដែលមានទេពកោសល្យប្រហាក់ប្រហែលនេះ”។

ក្រៅពីនេះលោកក៏បានទស្សន៍ទាយពីលទ្ធផល Champions League រវាងក្រុម Liverpool និង Tottenham Hotspurs ផងដែរ។ លទ្ធផលដែលលោកជ្រើសរើសគឺ Liverpool និងគ្រងជើងឯក Champions League ដោយលទ្ធផល ៣-១៕ 

Ronaldo ទស្សន៍ទាយលទ្ធផលផ្តាច់ព្រ័ត្រ Champions League

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]