ភ្នំពេញ៖ អាចនិយាយបានថាពីមួយថ្ងៃទៅមួយថ្ងៃតារាសម្ដែង និងជាពិធីការិនីកញ្ញា ហេង កែវនីតា ទទួលបានសន្ទុះនៃការគាំទ្ររបស់ខ្លួន ពីបណ្ដាហ្វេនមិនតិចនោះទេ ធ្វើឲ្យតារាសម្ដែងដ៏មានប្រជាប្រិយភាពរូបនេះ ទទួលបានងារជាតារាស្រីលំដាប់មួយរូបផងដែរ។

ជាមួយគ្នានេះដែរ ខណៈពេលដែលតារាសម្ដែងស្រី ពហុជំនាញកញ្ញា ហេង កែវនីតា រូបនេះកំពុងមានភាពជោគជ័យខ្លាំងលើវិថីសិល្បៈនោះ គេសង្កេតមានប្រិយមិត្តជាច្រើនតែងតាមដានពីជីវិតប្រចាំថ្ងៃ ក៏ដូចជារូបសម្រស់របស់ខ្លួន ផងដែរ នេះបើតាមបង្ហោះរូបភាពរបស់នាង នាពេលកន្លងមក។

ជាក់ស្ដែង នៅមុននេះបន្ដិចបើតាមគណនី ហ្វេសប៊ុកផ្លូវការេបស់ កញ្ញា ហេង កែវនីតា បានបង្ហោះរូបភាពជាច្រើន ធ្វើឲ្យបណ្ដាអ្នកគាំទ្រទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ទៅលើរូបរាងរបស់នាង ជាមួយនឹងសម្លៀកបំពាក់បែបសាមញ្ញៗ តែទាក់ទាញខ្លាំង។

នៅក្នុងការបង្ហោះនោះផងដែរ តារាសម្ដែង និងជាពិធីការិនី ហេង កែវនីតា ក៏បានសរសេរភ្ជាប់មកជាមួយថា «តិចច្រឡំឈុតវ៉ៃយប់ ប្រ៊េនប្រ៊េនណាបងប្អូន» ក្រោយពីបានឃើញបែបនេះមានប្រិយមិត្តជាច្រើន លាន់មាត់ថាពិតជាស្រស់ស្អាតគ្រប់ៗគ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

ហេង កែវនីតា
ហេង កែវនីតា
ហេង កែវនីតា
ហេង កែវនីតា
ហេង កែវនីតា
ហេង កែវនីតា
ហេង កែវនីតា
ហេង កែវនីតា
ហេង កែវនីតា
ហេង កែវនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង កែវនីតា