គ្នាយើងមួយចំនួនដែលរវល់នឹងការងារ ឬអ្នកមករស់នៅម្នាក់ឯងឆ្ងាយពីគ្រួសារ ភាគច្រើនគ្មានពេលចម្អិនអាហារដោយខ្លួន ចូលចិត្តញ៉ាំអាហារនៅខាងក្រៅ និងអាហារតាមផ្លូវ (Street food) ដែលជាប្រភេទស៊ុប អាហារអាំងចៀនទៅវិញ។ ប៉ុន្តែបើតាមសម្ដីលោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ និងជាម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋាន បានឲ្យជាដំបូន្មានមកថា អាហារខាងក្រៅផ្ទះគ្រោះថ្នាក់ចំពោះសុខភាពខ្លាំងណាស់។
១- អាហារខាងក្រៅ
អាហារដែលលក់នៅតាមតូប ឬហាងមួយចំនួនមិនមានអនាម័យគ្រប់គ្រាន់ទេដូចនៅផ្ទះយើងទេ ព្រោះមនុស្សច្រើន និងដើម្បីសម្រួលឲ្យមានភាពឆាប់រហ័ស ចំណេញច្រើន អ្នកលក់អាចកាត់បន្ថយការលាងសម្អាត ឬការសម្រិតសម្រាំងយកបន្លែត្រីសាច់ដែលមានគុណភាពមិនល្អ។ ពោលគឺថាទោះជាត្រីសាច់ បន្លែនោះខូចក៏ដាក់ទៅទាំងអស់តែម្ដង។ មួយវិញទៀតអាហារទាំងនោះប្រើគ្រឿងផ្សំច្រើន គ្មានយីហោច្បាស់លាស់ ប្រើហួសពីកម្រិត ឬទំនិញហួសដឺឡេជាដើម។ ចំណែកផលប៉ះពាល់វិញ ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋាន បានបញ្ជាក់ថា ពេលខ្លះបណ្ដាលឲ្យឈឺពោះរាករូស ពុលក្អួតចង្អោរ ហើយបើរយៈពេលវែងទៅជាឈឺក្រពះ ពោះវៀន និងរោគសញ្ញាដទៃទៀត។
២- អាហារតាមផ្លូវ (Street food)
Street food និង Fast food មិនសូវជាខុសគ្នាប៉ុន្មានទេ វេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថា Street food នេះអាចលើសពី Fast food ទៅទៀត ព្រោះមិនត្រឹមតែមានជាតិគីមីប៉ុណ្ណោះទេ ថែមទាំងមានជាប់ធូលីកខ្វក់ រុយរោម និងសារធាតុគីមីអាស៊ីដសាលីស៊ីលីកដែលធ្វើឲ្យបន្លែ សាច់ ស្រស់បានយូរ ឬសារធាតុហ្វរម៉លកុំឲ្យសាច់ស្អុយ ព្រោះអាហារលក់តាមដងផ្លូវភាគច្រើនជាប្រហិតអាំង ចៀន ជើងមាន់ និងគ្រឿងក្នុងមាន់ មីឆា លត់ឆាជាដើម។ ចំណែកការខ្ចប់វិញប្រើថង់ផ្លាស្ទិច ចាន ឬប្រអប់ស្នោរ ងាយនឹងបញ្ចេញសារធាតុគីមីច្រើនប្រភេទ គ្រោះថ្នាក់ចំពោះសុខភាពណាស់។ប្រសិនបើជាអាហារចៀនវិញ យើងនឹងមើលឃើញថា ខ្លាញ់ដែលប្រើមានសភាពខាប់ ខ្មៅ និងគ្មានប្រភពច្បាស់លាស់។ ញ៉ាំអាហារបែបនេះយូរៗទៅអាចបណ្ដាលឲ្យយើងឡើងកូលេស្តរ៉ូល កកខ្លាញ់ក្នុងសរសៃឈាម លើសឈាម ឬមហារីកផ្សេងៗក្នុងសរីរាង្គក្នុងខ្លួន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]