ឥណ្ឌូនេស៊ី៖ នៅថ្ងៃនេះ ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet បានចាប់ផ្តើមដំណើរការការហោះហើរលើផ្លូវថ្មីដោយផ្ទាល់ថ្មីចុងក្រោយគេបំផុតរបស់ខ្លួន រវាងទីក្រុងហូជីមិញ និងកោះបាលី ដើម្បីភ្ជាប់ទីក្រុងដ៏ធំបំផុតរបស់វៀតណាមជាមួយនឹងតំបន់ទេសចរណ៍ដ៏ល្បីល្បាញបំផុតក្នុងពិភពលោក ខណៈការបើកជើងមេឃថ្មីនេះបានកើតឡើងចំពេលដែលត្រូវអបអរការឈានដល់រដូវក្តៅ។

ចូលរួមធ្វើជាអធិបតីភាពក្នុងពិធីបើកសម្ពោធការហោះហើរនេះក្នុងទីក្រុងបាលី រួមមាន លោកស្រី Rizky Handayani អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់សាធារណរដ្ឋឥណ្ឌូនេស៊ី លោក Ibnu Hadi អគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាម ឯកអគ្គរដ្ឋទូតអាស៊ាន និងអគ្គកុលស៊ុលនៅវៀតណាម រួមជាមួយនឹងមន្ត្រីតំណាងឲ្យអាជ្ញាធរឥណ្ឌូនេស៊ីជាច្រើនផ្សេងទៀត ក៏ដូចជាដៃគូ និងភ្នាក់ងារធ្វើដំណើររបស់ក្រុមហ៊ុន Vietjet នៅប្រទេសឥណ្ឌូនេស៊ី។

ពិធីសម្ពោធបើកផ្លូវហោះហើរជាលើកទី១​ របស់ Vietjet

ថ្លែងក្នុងពិធីបើកសម្ពោធផ្លូវហោះហើរជាផ្លូវការនេះ លោក Do Xuan Quang អនុប្រធានរបស់ក្រុមហ៊ុន Vietjet បានឲ្យដឹងថា៖ 

«យើងពិតជារំភើបរីករាយណាស់ ក្នុងការក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ និងតែមួយដែលប្រតិបត្តិសេវាហោះហើរដោយផ្ទាល់ភ្លាប់រវាងទីក្រុងហូជីមិញ និងកោះបាលី ដើម្បីចូលរួមចែករំលែកលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្មទូតាំងតំបន់នេះ។ ជាមួយនឹងការមានផ្លូវហោះហើរដោយផ្ទាល់នេះ បច្ចុប្បន្នអ្នកដំណើរទាំងអស់មកពីប្រទេសវៀតណាម អាចសន្សំសំចៃពេលវេលា និងប្រាក់កាក់កាន់តែច្រើ នៅពេលដែលធ្វើដំណើរទៅកាន់កោះបាលី ដោយមិនចាំបាច់ប្តូរជើងហោះហើរនៅឯអាកាសយានដ្ឋានផ្សេងទៀតឡើយ ហើយម្យ៉ាងវិញទៀតពលរដ្ឋក្នុងស្រុក និងអ្នកធ្វើដំណើរមកពីកោះបាលី ចាប់ពេលនេះអាចស្វែងរកភាពរំភើប និងប្រណិតភាពក្នុងទីក្រុងហូជីមិញយ៉ាងងាយស្រួល ក៏ដូចជាធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ដ៏ល្បីល្បាញជាច្រើនផ្សេងទៀតក្នុងប្រទេសវៀតណាម និងទូទាំងតំបន់នេះ ដោយសារតែបណ្តាញហោះហើរដ៏ទូលំទូលាយ និងមានការពង្រីកឥតឈប់ឈររបស់ Vietjet។ ជាមួយនឹងការប្រជុំដោយយន្តហោះថ្មីៗ និងទំនើបរបស់យើងរួមជាមួយនឹងបុគ្គលិកហោះហើរចម្រុះជាតិសាសន៍ សំបុត្រហោះហើរជាច្រើនកម្រិតផ្សេងៗគ្នា ការផ្តល់ជូនប្រមូសិនដ៏ទាក់ទាញជាច្រើន និងការបម្រើជូនអាហារក្តៅៗដ៏ឆ្ងាញ់ពិសារ យើងនឹងបន្តទាក់ទាញអ្នកដំណើរជាច្រើនបន្ថែមទៀត។ អ្នកដំណើរទាំងនោះ និងមានការចាប់អារម្មណ៍ខ្លាំងទៅលើសេវាកម្មរបស់យើង និងកម្មវិធីកម្សាន្តផ្សេងៗតាមរយៈសកម្មភាពក្នុងពេលហោះហើរដ៏រំភើបរបស់យើង»។

លោកស្រី Rizky Handayani អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់សាធារណរដ្ឋឥណ្ឌូនេស៊ី បានចូលរួមអបអរដល់ Vietjet ចំពោះការដំណើរការផ្លូវហោះហើរថ្មីនេះ។ លោកស្រី Handayani មានប្រសាសន៍ថា៖ 

«ខ្ញុំសូមអបអរសាទរដល់ Vietjet ចំពោះការបើកផ្លូវហោះហើរថ្មីនេះពីទីក្រុងហូជីមិញ ទៅកាន់ទីក្រុង Denpasar នៅថ្ងៃនេះ។ ការវិវឌ្ឍនេះ ត្រូវបានចាត់ទុកថា ជាការចាប់ផ្តើមដ៏ល្អមួយសម្រាប់ Vietjet ក្នុងការផ្សារភ្ជាប់តំបន់ទេសចរណ៍កាន់តែច្រើនបន្ថែមទៀតរបស់វៀតណាម ទៅកាន់តំបន់ទេសចរណ៍ជាច្រើនផ្សេងទៀត នៅឥណ្ឌូនេស៊ី ក៏ដូចជាក្នុងតំបន់នេះ និងតំបន់ជាច្រើនទៀត។ វៀតណាម និងឥណ្ឌូនេស៊ី មានទំនាក់ទំនងជាប្រណី និងជាយូរមកហើយ និងមានវប្បធម៌ ក៏ដូចជាប្រវត្តិសាស្ត្រស្រដៀងគ្នា ហេតុនេះ ផ្លូវហោះហើរថ្មីនេះ នឹងធ្វើឲ្យទំនាក់ទំនងរបស់យើងកាន់តែល្អប្រសើរជាងមុន និងជួយបង្កើនលំហូរនៃការធ្វើដំណើររវាងប្រទេសទាំង២ ទៅថ្ងៃអនាគត។ យើងសង្ឃឹមថា ចាប់ពីពេលនេះ អ្នកដំណើររវាងទីក្រុងហូជីមិញ និងកោះបាលី អាចរីករាយនឹងតម្លៃហោះហើរទាប កាត់បន្ថយពេលវេលាធ្វើដំណើរ និងទទួលបានការធ្វើប្រកបដោយផាសុខភាព»។
ពិធីសម្ពោធបើកផ្លូវហោះហើរជាលើកទី១​ របស់ Vietjet
ពិធីសម្ពោធបើកផ្លូវហោះហើរជាលើកទី១​ របស់ Vietjet

ផ្លូវហោះហើររវាងទីក្រុងហូជីមិញ និងកោះបាលី នឹងប្រតិបត្តិជើងហោះហើរចំនួន៥លើក ក្នុង១សប្តាហ៍ រៀងរាល់ថ្ងៃចន្ទ ពុធ ព្រហស្បតិ៍ សុខ និងថ្ងៃអាទិត្យ ដោយចាប់ផ្តើមពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ តទៅ។

បាលី ដែលជាកោះមួយក្នុងចំណោមកោះក៏មានប្រជាប្រិយភាពបំផុតក្នុងប្រទេសឥណ្ឌូនេស៊ី និងក្នុងទ្វីបអាស៊ីនោះ ត្រូវបានគេហៅថា «ជាកោះព្រះ» និងត្រូវបានចាត់ទុកថា «ជាកោះឋានសួគ៌ក្នុងតំបន់ត្រូពិក»។ ជាមួយនឹងការជាប់ឆ្នោតជាកោះមួយក្នុងចំណោមកោះដ៏ស្អាតបំផុតក្នុងពិភពលោក បាលី គឺជាតំបន់ធម្មជាតិដ៏អស្ចារ្យ មានទិដ្ឋភាពដ៏ស្រស់ស្អាត និងជាតំបន់មានវប្បធម៌លក្ខណៈពិសេសតែមួយ។

ដើម្បីបង្កើតឲ្យមានការរំភើបបន្ថែមទៀត ក្រុមហ៊ុន Vietjet ក៏បានបង្កើតយុទ្ធនាការដ៏ពិសេសមួយឈ្មោះថា «ផ្សារភ្ជាប់ក្តីស្រឡាញ់-បង្ហាញទស្សនវិស័យនារដូវក្តៅរបស់អ្នក» ហើយក្នុងយុទ្ធនាការនេះ អ្នកដំណើរអាចស្លៀកសម្លៀកបំពាក់ជាតួថ្លុក (Cosplay) ក្នុងពេលធ្វើដំណើរនៅលើយន្តហោះ Vietjet ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីទទួលបានកាដូដ៏ពិសេសមួយ។ អ្នកធ្វើដំណើរទាំងអស់ អាចស្វែងរកសំបុត្រធ្វើដំណើរបែបសន្សំសំចៃដ៏អស្ចារ្យជាច្រើនសន្លឹក អឡុងពេលនៃការផ្តល់ប្រមូសិនប្រចាំថ្ងៃដែលហៅថា «ម៉ោង១២ថ្ងៃត្រង់ វាដល់ពេលហើយសម្រាប់ Vietjet (12pm, it’s time to Vietjet!)»។ 

សំបុត្រហោះហើររាប់លានសន្លឹក ដែលមានតម្លៃចាប់ពីសូន្យ (០) ដុល្លារអាមេរិក នឹងត្រូវផ្តល់ឲ្យ ចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង២រសៀល (UTC+7) នៅលើគេហទំព័រ www.vietjetair.com។ សំបុត្រហោះហើរក្នុងប្រមូសិន នឹងផ្តល់ជូនសម្រាប់រាល់ផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិទាំងអស់៕
(សម្គាល់) មិនរាប់បញ្ចូលតម្លៃពន្ធ និងតម្លៃផ្សេងៗ
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់:
www.vietjetair.com

ពិធីសម្ពោធបើកផ្លូវហោះហើរជាលើកទី១​ របស់ Vietjet
ពិធីសម្ពោធបើកផ្លូវហោះហើរជាលើកទី១​ របស់ Vietjet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]