ថៃ៖ ពិតជាដំណឹងមួយគួរឲ្យសោកស្ដាយជាខ្លាំង ខណៈតារាស្រី អ្នកនាង Yingkanaya បានប្រកាសលែងលះនឹងស្វាមីវ័យក្មេង រយៈពេលជាង៤ខែហើយ បន្ទាប់ពីរួមរស់នៅជាប្ដីប្រពន្ធបានជាង៧ឆ្នាំមកនេះ។

យោងតាមរយៈការផ្ដល់កិច្ចសម្ភាសន៍ កាលពីពេលថ្មីៗនេះ តារាស្រី អ្នកនាង Yingkanaya បានបញ្ជាក់ប្រាប់ថាខ្លួន បានលែងលះនឹងអតីតស្វាមី សម្រេចទៅតាមការស្នើសុំពីអតីតស្វាមី ក្រោមហេតុផលដែលរូបនាង មិនអាចមានកូនជាចំណងដៃអាពាហ៍ពិពាហ៍ ដល់អតីតស្វាមីរបស់នាងបាន។

យ៉ាងណាមិញ សម្រាប់ការលែងលះនឹងអតីតស្វាមីនេះ តារាស្រី អ្នកនាង Yingkanaya ក៏ពេញចិត្តនឹងបំពេញបំណងរបស់អតីតស្វាមី ព្រោះនាងដឹងថាខ្លួន មិនអាចផ្ដល់នូវជីវិតគ្រួសារ ដ៏ពេញលេញមួយ សម្រាប់ស្វាមីនាងបាននោះឡើយ៕ 

Yingkanaya
Yingkanaya
Yingkanaya និងអតីតស្វាមី
Yingkanaya និងអតីតស្វាមី
Yingkanaya និងអតីតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]