ឥណ្ឌា៖ ដូចជាយើងដឹងរួចមកហើយថា ការសិក្សាគឺជារឿងដ៏សំខាន់សម្រាប់មនុស្សគ្រប់ៗគ្នា។ ប៉ុន្តែមិនមែនមនុស្សគ្រប់ៗគ្នាសុទ្ធសឹងតែមានលទ្ធភាពដើម្បីចូលរៀននោះទេ។ ដូច្នេះបានជាសាលារៀនមួយ នៅក្នុងប្រទេសឥណ្ឌា បានប្រើប្រាស់យុទ្ធសាស្រ្តថ្មីមួយដើម្បីឱ្យក្មេងៗមានឱកាសចូលរៀនបានគ្រប់ៗគ្នា ដោយគ្រាន់តែឱ្យពួកគេយកសំណល់ប្លាស្ទិក ឬសំរាមប្លាស្ទិករឹងមកបង់ថ្លៃសាលាចូលរៀនតែប៉ុណ្ណោះ។

យោងតាមប្រភពបានឱ្យដឹងថា សាលារៀនពិសេសនេះមានឈ្មោះ Akshar Forum ដែលមានទីតាំងនៅក្នុងតំបន់ Pamohi ក្នុងទីក្រុង Guwahati ប្រទេសឥណ្ឌា។ ដោយកាលពីពេលថ្មីៗនេះ ខាងសាលា បានអនុវត្តគោលនយោបាយថ្មីនេះ ស្របតាមកម្មវិធីកែច្នៃឡើងវិញដែលចាប់ផ្តើមកាលពី៦ខែមុន។ 

សាលារៀននេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ដោយលោក Parmita Sharma និងលោក Mazin Mukhtar ដោយមានគោលបំណងបណ្តុះបណ្តាលសិស្សឱ្យមានជំនាញ និងអាចរកប្រាក់ចំណូលចិញ្ចឹមជីវិតខ្លួនឯងបាន។

ទិដ្ឋភាពនៅក្នុងសាលារៀន Akshar Forum

បន្ថែមពីនេះទៀត សាលារៀននេះ គ្មានកាលវិភាគជាក់លាក់នោះទេ ពោលគឺអនុញ្ញាតឱ្យសិស្សរៀនអ្វីដែលពួកគេស្រលាញ់ ដើម្បីអភិវឌ្ឍន៍សមត្ថភាពទៅតាមទេពកោសល្យរៀងៗខ្លួនរបស់ពួកគេ។

យោងតាមលោកនាយកសាលារៀន Akshar Forum បានឱ្យដឹងថា ខាងសាលាចាប់ផ្តើមប្រមូលសំណល់ប្លាស្ទិកនៅជុំវិញទីធ្លាសាលាអស់រយៈពេលជាង ៦ខែមកហើយដើម្បីយកសំរាមទាំងនោះមកកែច្នៃឡើងវិញ។

ម្យ៉ាងវិញទៀតនោះ ចំណុចសំខាន់នោះគឺចង់បំផុសឱ្យក្មេងៗជំនាន់ក្រោយចេះស្រលាញ់និងការពារបរិស្ថាន។ 

ទិដ្ឋភាពនៅក្នុងសាលារៀន Akshar Forum

លោក Parmita Sharma បានថ្លែងថា៖

«ខ្ញុំនៅតែចាំបានថា ជាធម្មតាថ្នាក់រៀនរបស់យើងពោរពេញទៅដោយផ្សែងពុលដែលគេដុតសំរាមនៅជុំវិញនេះ។ វាគឺជារឿងធម្មតាទៅហើយសម្រាប់មនុស្សនៅក្នុងតំបន់នេះដុតសំរាម។ យើងចង់ផ្លាស់ប្តូរទម្លាប់ដ៏អាក្រក់មួយនេះ។ ដូច្នេះបានជាយើងលើកទឹកចិត្តដល់សិស្សរបស់យើងទាំងអស់ឱ្យប្រមូលសំរាមប្រៀបដូចជាប្រាក់ដើម្បីយកមកបង់ថ្លៃសិក្សាចូលរៀននៅទីនេះ។»

យុទ្ធសាស្រ្តឈ្នះៗនេះមិនត្រឹមតែបានដោះស្រាយបញ្ហាដែលអ្នកភូមិនៅក្នុងតំបន់នោះដុតសំរាមផ្តេសផ្តាស់នោះទេ ប៉ុន្តែវាក៏បានលើកទឹកចិត្តដល់សិស្សជាច្រើនផ្សេងទៀតឱ្យមករៀននៅក្នុងសាលារៀនមួយនេះផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពនៅក្នុងសាលារៀន Akshar Forum
ទិដ្ឋភាពនៅក្នុងសាលារៀន Akshar Forum
ទិដ្ឋភាពនៅក្នុងសាលារៀន Akshar Forum
ទិដ្ឋភាពនៅក្នុងសាលារៀន Akshar Forum
ទិដ្ឋភាពនៅក្នុងសាលារៀន Akshar Forum
ទិដ្ឋភាពនៅក្នុងសាលារៀន Akshar Forum
ទិដ្ឋភាពនៅក្នុងសាលារៀន Akshar Forum
ទិដ្ឋភាពនៅក្នុងសាលារៀន Akshar Forum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]