ប្រេស៊ីល៖ កីឡាករ Neymar Jr បានអវត្តមានចេញពីការហ្វឹកហាត់របស់ក្រុមជម្រើសជាតិប្រេស៊ីល បន្ទាប់ពីទទួលរងរបួសនៅត្រង់ជង្គង់ខាងឆ្វេងរបស់គេ។

ការរងរបួសនេះ កើតឡើងក្នុងពេលដែល Neymar កំពុងតែព្យាយាមយារជើងស៊ុតបាល់បញ្ចូលទី ក៏បណ្តាលឱ្យមានរបួសនៅត្រង់ជង្គង់របស់គេតែម្តង។ យ៉ាងណាមិញ Neymar បានព្យាយាមហ្វឹកហាត់ជាមួយក្រុមដដែល ប៉ុន្តែលោកវេជ្ជបណ្ឌិត Rodrigo Lasmar បានបង្ខំឱ្យកីឡាកររូបនេះ ផ្អាកសកម្មភាពហ្វឹកហាត់ជាបណ្តោះអាសន្ន និងបច្ចុប្បន្នកំពុងស្ថិតក្រោមការពិនិត្យ និងតាមដាននៅឡើយ។

កីឡាករ Neymar

ស្ថានភាពរបួសរបស់ Neymar អាចជាការបារម្ភធំមួយសម្រាប់ជម្រើសជាតិប្រេស៊ីល មុននឹងការមកដល់នៃយុទ្ធនាការ Copa America នាពេលខាងមុខ ខណៈដែលប្រេស៊ីលត្រូវទទួលស្វាគមន៍ក្រុមបូលីវៀ នាថ្ងៃទី ១៤ ខែមិថុនា ខាងមុខនេះ។

ដោយឡែក បញ្ហារបួសរបស់ Neymar នេះ បានធ្វើឱ្យកីឡាកររូបនេះ ប្រឈមនឹងការអវត្តមានពីទីលានសាជាថ្មី បន្ទាប់ពីបង្ហាញខ្លួនទើបតែបាន ៥ប្រកួតប៉ុណ្ណោះជាមួយ PSG បន្ទាប់ពីជាសះស្បើយពីរបួសកាលពីខែមេសា៕

សូមទស្សនាវីដេអូខាងក្រោម៖

កីឡាករ Neymar
កីឡាករ Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]