ហ្វីលីពីន៖​ ជាការពិតណាស់ ក្នុងជីវភាពរស់នៅ របស់អ្នករាល់គ្នា សុទ្ធសឹងតែជួបរឿងរ៉ាវ មិនសប្បាយចិត្ត កើតទុក្ខ ការបរាជ័យ ព្រមទាំងជួបបញ្ហាជាច្រើនទៀត ដែលបានលាក់ទុកក្នុងខ្លួន មិនថ្លែងប្រាប់ អ្នកណានោះឡើយ។

ដោយឡែក ប្រសិនបើអ្នកជាមនុស្ស ដែលពូកែលាក់ទុកបញ្ហា មិនដោះស្រាយ និង មិនប្រាប់អ្នកដទៃនោះ អ្នកនឹងក្លាយជា អ្នកទោសនៃបញ្ហា ដោយមានមនុស្សមួយចំនួន បានសម្រេចចិត្តសម្លាប់ខ្លួន ដើម្បីជាដំណោះស្រាយទៀតផង។

នេះជាជំងឺម៉្យាង ហៅថា«ជំងឺបាក់ទឹកចិត្ត» ដែលត្រូវមានការ ព្យាបាលឲ្យបានទាន់ពេលវេលា បើមិនដូច្នោះទេ នឹងជួបរឿងរ៉ាវ ដ៏សោកសៅ និងសោកស្ដាយ ដូចបុរសជនជាតិហ្វីលីពីនមួយរូប ដែលមានឈ្មោះថា Kurtiee John Cairo Hierco ដែលបានធ្វើការសម្លាប់ខ្លួន ដោយសារតែឥទ្ធិពលនៃ ««ជំងឺបាក់ទឹកចិត្ត»។

យោងតាមគណនីហ្វេសប៊ុក Brye-brye Bendaño Ortega ដែលជា មិត្តភក្ដិរបស់ជនរងគ្រោះ បានបង្ហាញថា មិត្តភក្ដិរបស់គាត់ ពិតជាបាន សម្លាប់ខ្លួនដោយសារ«ជំងឺបាក់ទឹកចិត្ត»ពិតមែន។ ស្របពេលនោះដែរ គាត់ពិតជា មានអារម្មណ៏សោកស្ដាយយ៉ាងខ្លាំង ដែលមិនបានជួយមិត្តភក្ដិ បានទាន់ពេលវេលា ដោយហេតុថា Kurtiee John Cairo Hierco តែងតែព្យាយាម លាក់បាំងពីទុក្ខលំបាក និងក្ដោបក្ដាប់បញ្ហាតែម្នាក់ឯង មិនព្រមចែករំលែក ឲ្យអ្នកផ្សេង បានដឹងនោះទេ។

គាត់ក៏បាន ចែករំលែក ជាបទពិសោធន៏ដែរថា ជំងឺនេះ ត្រូវការចាំបាច់ឲ្យយើង ទទួលយកនូវស្ថានភាព ដែលមិននឹកស្មានដល់ ដែលអាចកើតឡើងចំពោះខ្លួនយើង ហើយ អ្នករាល់គ្នា ត្រូវទទួលយកថា អ្វីៗទាំងអស់​ មិនដំណើរការ​ ដូចអ្វីដែលយើងចង់បាននោះទេ ប៉ុន្តែអ្វីដែលយើងត្រូវ ធ្វើនោះគឺរៀនប្រឈមមុខ នឹងការពិត។

គាត់បានបន្ថែមទៀតដែរថា គន្លឹះដើម្បីជម្នះ ភាពបាក់ទឹកចិត្ត ដ៏សំខាន់នោះគឺ «ការទទួលយកការពិត» ព្រមទាំង «ត្រូវគិតបែបវិជ្ជមានជានិច្ច»៕

Kurtiee John Cairo Hierco កាលនៅរស់
Kurtiee John Cairo Hierco កាលនៅរស់
មរណភាពរបស់ Kurtiee John Cairo Hierco
សារដែលមិត្តភក្ដិ របស់ជនរងគ្រោះ បានបង្ហោះលើហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]