ភ្នំពេញ៖ ទីបំផុតក្រុម Dig88 គឺជាក្រុមដែលអាចឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ បន្ទាប់ពីប្រកួតគ្នាទល់នឹងក្រុម ស៊ាន ពិសិដ្ឋ FC យ៉ាងស្វិតស្វាញ ដោយលទ្ធផលបញ្ចប់ទៅ ៣-៣ នៅជើងទី ២ (សរុបទាំង២ជើង ៦-៨) ក្នុងការប្រកួតពានរង្វាន់អធិរាជវាលស្មៅ Ganzberg Cup ២០១៩។

ដោយកាលពីជើងទី១ ស៊ាន ពិសិដ្ឋ មានគ្រាប់បាល់ភ្លាត់ដល់ទៅ ២ គ្រាប់ ដូច្នេះពួកគេបានបង្ហាញទម្រង់ប្រយុទ្ធខ្លាំង ខណ: Dig88 ដែលជាក្រុមចំណេញគ្រាប់បាល់នោះ ក៏មិនបណ្ដោយឲ្យស៊ុតចូលទីស្រួលៗដែរ។

ក្រុមទាំង ២ បានធើ្វប្រកួតគ្នាយ៉ាងស្វិតស្វាញ ដោយមានគ្រាប់បាល់កើតឡើងទាំងតង់ទី១ និងតង់ទី២។ យ៉ាងណាក្ដី លទ្ធផលចុងក្រោយគឺក្រុមទាំង ២ បានត្រឹមលទ្ធផលស្មើគ្នា ៣-៣ ទើបធើ្វឲ្យ Dig 88 គឺជាក្រុមដែលឡើងទៅកាន់វគ្គបន្ដ ដោយគិតទាំងជើងទី១ និងជើងទី២ លទ្ធផល ៦-៨ នៃការប្រកួតពានរង្វាន់អធិរាជវាលស្មៅ Ganzberg Cup ២០១៩។

GANZBERG ផលិតដោយជនជាតិអាល្លឺម៉ង់ ឈ្ងុយឆ្ងាញ់កំរិតពិភពលោក៕

Ganzberg Cup ២០១៩
Ganzberg Cup ២០១៩
Ganzberg Cup ២០១៩
Ganzberg Cup ២០១៩
Ganzberg Cup ២០១៩
Ganzberg Cup ២០១៩
Ganzberg Cup ២០១៩
Ganzberg Cup ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]