ពាក្យចាស់តែងនិយាយថា " ជាមនុស្សស្រី ថ្ងៃមុខ គង់តែក្លាយជាប្រពន្ធគេ ជាម្ដាយគេ មិនបាច់ចេះអីច្រើនពេកទេ ព្រោះគង់តែនៅតែផ្ទះ មើលតែកូន ធ្វើតែការងារផ្ទះបានហើយ " នេះគឺជាឃ្លាដ៏ចាស់គំរិល ដែលធ្វើឱ្យមនុស្សស្រី លែងមានតម្លៃ សូម្បី ក្នុងសង្គមគ្រួសាររបស់ខ្លួន។ ព្រោះភាពមិនចេះអ្វីក្រៅពីការងារផ្ទះ សូម្បីចេញទៅក្រៅ ក៏ប្ដីមិនចង់យកទៅតាមផងព្រោះខ្លាចបាក់មុខ។ 

តែមកដល់សម័យនេះ មិនអាចធ្វើដូចពាក្យទាំងនេះបានឡើយ ទោះបានក្លាយជាប្រពន្ធ ដែលមានប្ដីជាអ្នកមានក៏ដោយ ក៏ត្រូវតែចេះនូវកិច្ចការគ្រប់សព្វបែបយ៉ាង ចេះទាំងការងារក្នុង និងក្រៅផ្ទះ  ហើយមួយវិញទៀត ក៏មិនអាចអាងថាមានប្ដីហើយ មិនបាច់ធ្វើខ្លួនក៏បាននោះដែរ។ មកដល់ពេលនេះ ក្នុងនាមជាប្រពន្ធម្នាក់ ត្រូវតែស្អាត ឆ្លាត ពូកែ និងរឹងមាំ​ អាចដឹកនាំជីវិតបានដោយខ្លួនឯង មិនមែនពឹងផ្អែកតែលើឪពុកម្ដាយ ឬស្វាមីនោះឡើយ។

ត្រូវចាំថា មនុស្សប្រុសសម័យនេះ បើយើងជាប្រពន្ធទន់ជ្រាយ គេកាន់តែធ្វើបាប ប្រពន្ធមិនស្អាត គេនឹងយកលេសរកស្រីខាងក្រៅ ក៏មានមនុស្សប្រុសខ្លះ មានដល់កូនចៅក៏ដោយ ក៏នៅតែមិនកែចរិតដែរ នៅតែធ្វើបាបប្រពន្ធ ដូច្នេះ បើប្រពន្ធមិនរឹងប៉ឹង នោះអ្នកនឹងអស់ផ្លូវដើរហើយ។

យ៉ាងណាក៏ដោយ ទោះបីប្ដីពូកែរកស៊ីប៉ុនណា គ្រួសារមានប៉ុនណា ក៏យើងជាស្រី ជាប្រពន្ធ ជាម្ដាយម្នាក់ ក៏ត្រូវតែចេះធ្វើការងារ ចេះរកស៊ី អាចរកលុយបានដោយខ្លួនឯង ដាច់ខាតកុំពឹងផ្អែកលើអ្នកណាទាំងស្រុង ត្រូវធ្វើជាមនុស្សពូកែ និងរឹងប៉ឹង ទើបជារឿងដែលល្អប្រសើរ អាចមានផ្លូវដើរដោយខ្លួនឯង៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]