ថ្នាំ​ពន្យារកំណើត មាន​នាទី​បង្ខាំង ឬ​រាំង​ការ​បង្ក​កំណើត​របស់​មេជីវិត​ទាំង​២។ ប៉ុន្តែ​មុន​នឹង​ឈាន​ដល់​ការ​បង្ក​កំណើត​នេះ ស្ត្រី​ខ្លះ ឬ​ក្នុង​គ្រួសារ​ខ្លះ តែង​មាន​ផែនការ​យក​កូន​ប៉ុន្មាន​នាក់ ឬ​ពេល​ណា​យក​ទើប​ល្អ តាម​សុខភាព​ហិរញ្ញវត្ថុ ឬ​ពេលវេលារបស់​គ្រួសារ​ជា​ដើម។ ស្ត្រី​ដែល​ញ៉ាំ​ថ្នាំ​ (ពន្យារកំណើត) នេះ​យូរ ស្រាប់​តែ​ចង់​បាន​កូនដល់​ពេល​ចង់​បាន ក៏​អសមត្ថភាព​បង្ក​កំណើត​លែង​បាន។ ករណី​ទាំង​នេះកើត​មាន​មន្ទិល​សង្ស័យ​ថា តើ​នេះ​បណ្ដាល​មក​ពីឥទ្ធិពល​ថ្នាំមែន​អត់?

១-ថ្នាំពន្យារកំណើតធ្វើការដូចម្ដេច?

ថ្នាំ​ពន្យារ​កំណើត រក​ឃើញ និង​ដាក់​ចរាចរ​លើ​ទីផ្សារ ៦០​ ឆ្នាំ​ហើយ។ ពេល​មនុស្ស ស្រី​លេប​ វា​នឹង​បញ្ឈប់​មិន​ឲ្យ​មាន​ធ្លាក់​មេ​ជីវិត និង​ការ​ពារ​ស្ត្រី​កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ។ ថ្នាំ​ពន្យារ​កំណើត​មាន​ផ្ទុក​អ័រម៉ូន​ចំនួន​ពីរ គឺ​អ័រម៉ូន​អឺស្ត្រូហ្សែន និង​ប្រូចេស្ទីន។ អ័រម៉ូន ២នេះ​​​ជា​អ្នក​បញ្ជូន​សញ្ញា​ទៅ​កាន់​ខួរ​ក្បាល ដើម្បី​បញ្ឈប់​ការ​បញ្ចេញ​អ័រម៉ូន luteinizing hormone (LH) និង follicle-stimulating hormone (FSH)។ នៅ​ពេល​គ្មាន​វត្តមាន​អ័រម៉ូន​ LH និង FSH នោះ​ក៏​គ្មាន​មេ​ជីវិត​ញី​បញ្ចេញ​មក​ឲ្យ​ទៅ​ជួប​មេ​ជីវិត​ឈ្មោល​ដូច​គ្នា។ លើស​ពី​នេះ​ថែម​ទៀត អ័រម៉ូន​ទាំង​ពីរ​ប្រភេទ​មាន​ក្នុង​ថ្នាំ​ពន្យារ​កំណើត​នោះ ក៏​ធ្វើ​ឲ្យ​ស្រទាប់​ស្បូន​មាន​សភាព​ស្ដើង ហើយ​ពិបាក​ធ្វើ​ឲ្យ​ស៊ុត​មក​ទុំ និង​លូត​លាស់​ក្នុង​ស្បូន​បាន។ ម្យ៉ាង​ទៀត ឥទ្ធិពល​ពី​ថ្នាំ​ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​មជ្ឈដ្ឋាន​​​​ក្នុង​ភ្នាស​រំអិល​​​មាត់​ស្បូន​ឲ្យ​ប្រែ​ទៅ​ជា​ក្រាស់ ហើយ​ធ្វើ​ឲ្យ​មេជីវិត​មនុស្ស​ប្រុស (ស្ពែម) ​ហែល​ទៅ​មុខ​មិន​បាន​លឿន។

២-ថ្នាំពន្យារកំណើតពិតជាអាច​ធ្វើឲ្យ​មនុស្ស​ស្រី​អត់​​​មានកូន​​រហូតមែនអត់?

ទោះ​បី​ជា​ថ្នាំ​ពន្យារ​កំណើត​ពិត​ជា​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ការ​ពារ​មិន​ឲ្យ​មនុស្ស​ស្រី​មាន​កូន​ពិត​មែន ប៉ុន្តែ​គេ​ក៏​បាន​ធ្វើ​ការ​សិក្សា​ និង​រក​ឃើញ​ភស្តុតាង​គ្រប់​គ្រាន់​បញ្ជាក់​​ថា ថ្នាំ​ពន្យារកំណើត​ គឺ​មិន​មែន​កត្តា​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ក្លាយ​ទៅ​ជា​ «អារ» ទោះ​ជា​លេប​យូរ​ប៉ុនណាច្រើន​ឆ្នាំ​ប៉ុនណាទេ។

៣-គួរ​ឈប់​លេប​ថ្នាំ​ពេលណា ទើបអាចមានកូនបាន?

បន្ទាប់​ពី​ឈប់​លេប​ថ្នាំ​ពន្យារ​កំណើត​បាន​ចប់​សព្វ​គ្រប់ មនុស្ស​ស្រី​នឹង​វិវត្ត​ទៅ​ដូច​ដើម​វិញ​ក្នុង​រយៈ​ពេល​ចន្លោះ​ពី ១ ខែ ទៅ​​ ៣ ខែ។ ប៉ុន្តែ​មាន​ពេល​ខ្លះ​វា​ក៏​អាច​ត្រូវ​ចំណាយ​ពេល​រហូត​ដល់ ៦ ខែ ឬ​ ១ ឆ្នាំ​ឯណោះ ដើម្បីអាច​ឲ្យ​មនុស្ស​ស្រី​មាន​សុខភាព​ល្អ​ម្នាក់ អាច​មាន​កូន​បាន​នៅ​ពេល​រៀប​ចំ​ពេល​វេលា​រួម​ភេទ​បាន​ត្រឹម​ត្រូវ។ គេ​បាន​សិក្សា​រក​ឃើញ​ថា​មាន​ដៃ​គូរ​ប្រហែល ៨០ ​ភាគ​រយ​ អាច​មាន​កូន​បាន​ដោយ​ជោគ​ជ័យ​ក្នុង​រយៈ​ពេល ១២​ ខែ បន្ទាប់​ពី​រួម​ភេទ​ដោយ​មិន​ប្រើ​វិធី​ការពារ។ បើ​មនុស្ស​ស្រី​​មាន​អាយុ​ ៣៥ ឆ្នាំ​ មិន​អាច​មាន​កូន​បាន​ បន្ទាប់​ពី​ឈប់​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បាន​មួយ​ឆ្នាំ ​ត្រូវ​តែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​ធ្វើ​ការ​ពិនិត្យ​ឲ្យ​ត្រឹម​ត្រូវ។ ដូច​គ្នា​ជាមួយ​ស្ត្រី​មាន​អាយុ​លើស​ពី ៣៥​ ឆ្នាំ​ដូច​គ្នា​ដែរ ​​បើ​គេ​នៅ​តែ​មិន​អាច​មាន​កូន​បាន​ បន្ទាប់​ពី​បាន​ព្យាយាម​អស់​ពេល​មួយ​ឆ្នាំ​ពេញ​ហើយ​នោះ គួរ​ទៅ​ជួប​ពេទ្យ​រោគ​ស្ត្រី​ដូច​គ្នា។ ក្នុង​ករណី​នេះ ទោះ​ជា​កើត​មាន​ការ​សង្ស័យ​ ឬ​បង្កើត​ទស្សនៈដាក់​បន្ទុក​លើ​ឥទ្ធិពល​ថ្នាំ​ពន្យារកំណើត ថា​បាន​បំផ្លាញ​សមត្ថភាព​មានកូន​ក៏​ដោយ ក៏​នៅ​អត់​បាន​ភស្តុតាង​ផ្លូវការ​ណា​បញ្ជាក់​នៅ​ឡើយ​ទេ។

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]