នៅ​ពេល​យើង​ជជែក សើច ឬ​ញញឹម​ដាក់គ្នា ធ្មេញ​ជា​ចំណុច ដែល​ដៃគូ​យើង​ចាប់អារម្មណ៍​សង្កេត។ វាអាច​បង្ហាញ​ពី​អនាម័យ​ផ្ទាល់ខ្លួន​ផ្នែក​ខាងក្នុង​របស់​យើង និង​​និយាយ​ជាមួយ​ដៃគូ​ដោយ​ទំនុកចិត្ត។ ប្រសិនបើ​ធ្មេញ​ឡើង​លឿង ហើយ​ក្លិន​មាត់​មិន​ល្អ​ទៀត នោះ​ជា​រឿងគួរ​ឲ្យ​អម៉ាស់​មួយ។ មនុស្ស​ជាច្រើន សម្អាត​ធ្មេញ យ៉ាងតិច ២​ដង/ថ្ងៃ ប៉ុន្ដែ​វានៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ សម្រាប់​សុខភាព​មាត់ធ្មេញ។ ខាង​ក្រោម​នេះ ជា​​បន្លែផ្លែឈើ​ជួយ​ឲ្យ​ធ្មេញ​ស និង​អញ្ចាញ​ធ្មេញរឹងមាំ។

១-ម្ទេសប្លោក​ក្រហម

ក្នុង​ម្ទេសប្លោក​ក្រហម មាន​វីតាមីន C ជួយ​ផលិត​ខូឡាជេន ដែល​ជាប្រូតេអ៊ីន​ចាំបាច់​សម្រាប់​សុខភាព​អញ្ចាញ​ធ្មេញ។ ការសិក្សាក៏បង្ហាញ​ថា កង្វះ​វីតាមីន C អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​អញ្ចាញធ្មេញ ដូចជា​ធំក្លិន​មាត់​ជាដើម។

២-ទឹកដោះគោ ឬយ៉ាអួរ

ទឹកដោះគោ ឬ​យ៉ាអួរ ជាប្រភព​នៃ​កាល់ស្យូម ផូស្វ័រ និង​ប្រូតេអ៊ីន Casein ជួយ​ឲ្យ​ធ្មេញ​រឹងមាំ។

៣-ផ្លែ​ស្ត្រប៊ើរី

ផ្លែ​ស្ត្រប៊ើរី មាន​ផ្ទុក​អាស៊ីដ Malic ជួយ​ធ្មេញ​ស និង​ភ្លឺ។

៤-ផ្លែ​ក្រូច និង​ម្នាស់

ញ៉ាំ​ផ្លែក្រូច និង​ម្នាស់ ក៏ល្អចំពោះ​សុខភាព​មាត់​ធ្មេញ​ដែរ ដោយ​ផ្លែឈើ​ទាំងនេះ ជួយ​សម្អាត​កម្ចេចកម្ចី​នៅ​ក្នុង​ធ្មេញ។

៥-ផ្លែប៉ោម

ផ្លែប៉ោម ជួយ​សម្អាត​មាត់ និង​ជម្រះ​កាកសំណល់​​ជាប់​នៅ​ចន្លោះធ្មេញ ហើយ​វា​ក៏ជួយ​ឲ្យ​អញ្ចាញ​ធ្មេញ​រឹងមាំ​ដែរ។

៦-ប្រូខូលី

បន្លែ​ប្រូខូលី មាន​ជាតិ​សរសៃ ជួយ​កាត់បន្ថយ​ការ​រលាយ។ ញ៉ាំ​ប្រូខូលី ជួយ​សម្អាត​ធ្មេញ និង​បង្ការ​ការ​កើត​បាក់តេរី នៅ​ក្នុង​មាត់។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]