ខេត្តព្រៃវែង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​២១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ខែឧសភា​នេះ មាន​ករណី​រំលោភ​សម្លាប់​លើ​អនីតិជន​ម្នាក់​នៅ​ចំណុច​ស្រុក​ស៊ី​ធរ​កណ្ដាល ខេត្តព្រៃវែង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​ស​ង្យ័​យ​ឈ្មោះ​ផ្លុ​ង ហុង​លី ហៅ​ហុ​ក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ជន​រង​គ្រោះ​អាយុ​០៩​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។

មុន​ពេល​កើតហេតុ ក្មេង​រង​គ្រោះ​បាន​ទៅ​តាម​ឈ្មោះ​ផ្លុ​ង ហុង​លី ហៅ​ហុ​ក ត្រូវជា​ឪពុកធំ ដើរទៅ​ឆ្លុះ​កង្កែប តែ​មិនឃើញ​មក​ផ្ទះ​វិញ​ឡើយ ទើប​ម្តាយ​ឪពុក​នាង​មានការ​សង្ស័យ លុះដល់​ម៉ោង​៦​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែឧសភា​នេះ ទើប​ក្រុម​គ្រួសារ​មក​រាយការណ៍​ដល់​សមត្ថកិច្ច ហើយ​នៅ​ម៉ោង​០៩​និង​៣០​នាទី សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​ចុះ​រាវរក​ក្នុង​ទឹក ក៏​ឃើញ​សព​ស្លាប់​នៅ​ក្នុង​ទឹកស្រះ​តែ​ម្តង នៅ​ចំណុច​វាល​ខាងកើត​វត្ត​កោង​ស្រែ​ចម្ងាយ​៦០០​ម៉ែត្រ ។

ដោយ​បច្ចុប្បន្ន សមត្ថកិច្ច​យើង​បាន​ឃាត់​ឈ្មោះ ផ្លុ​ង ហុង​លី ហៅ​ហុ​ក ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស៊ី​ធរ​កណ្តាល ហើយ​ជនសង្ស័យ​ក៏​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ ហើយ​សម្លាញ់​ជន​រង​គ្រោះ​ពិតមែន ករណី​នេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី និង​បញ្ជូន​ទៅ​តុលាការ​ផង​ដែរ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]