កូរ៉េខាងត្បូង ៖ តារាសម្ដែងស្រីវ័យក្មេង Ryu Won ដែលជាតារាជំនាន់ថ្មីរបស់ផលិតកម្មកូរ៉េ JYP ថ្មីៗនេះត្រូវបានគេជ្រើសរើស ធ្វើជាតួអង្គសំខាន់ នៅក្នុងខ្សែភាពយន្តរបស់ Sony Pictures ដែលមានចំណងជើងថា PEEL។

នេះជាលើកដំបូងហើយដែល Ryu Won បានសម្ដែងជា ស្រ្តីជនជាតិអាមេរិក មានដើមកំណើតនៅកូរ៉េ ដែលខ្សែភាពយន្តនេះ តម្រូវឲ្យនាងទៅសម្ដែងនេះ Alabama សហរដ្ឋអាមេរិក កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ។

ខ្សែភាពយន្តអាមេរិកដ៏ល្បីនេះ ត្រូវបានបើកបង្ហាញជាលើកដំបូង ក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិ Santa Barbara International Film Festival លើកទី ៣៤ នៅឯសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា Ryu Won គឺអាចនិយាយភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ ដោយសារតែនាងធ្លាប់បានទៅរស់នៅ សហរដ្ឋអាមេរិក រយៈពេល ៨ឆ្នាំ មុនពេលបង្ហាញខ្លួនជាតារាសម្ដែង របស់ផលិតកម្ម JYP។

ក្នុងនោះដែរ នាងក៏ធ្លាប់នាងបង្ហាញខ្លួន ក្នុងវីដេអូចម្រៀង Take You Home របស់ EXO ព្រមទាំងធ្លាប់បានសម្ដែង ក្នុងរឿងភាគកូរ៉េជាច្រើន របស់ប៉ុស្តិ៍ KBS និង MBC ផងដែរ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Ryu Won
រូបភាព Ryu Won
រូបភាព Ryu Won
រូបភាព Ryu Won
រូបភាព Ryu Won
រូបភាព Ryu Won

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]