ភ្នំពេញ៖ នៅទីបំផុតថវិការៃអង្គាសពីពលករខ្មែរធ្វើការនៅក្នុងប្រទេសកូរ៉េ ត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាហើយ កាលពីល្ងាចថ្ងៃទី ២៣ ឧសភា ឆ្នាំ២០១៩ ក្រោមវត្តមានលោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ដែលជាអ្នកចំណាយរៀបចំការប្រគំតន្ត្រីរ៉ៃអង្គាសនៅក្នុងប្រទេសកូរ៉េ។ ថវិកានេះត្រូវបានប្រកាសថា បានពីទឹកចិត្តពលករកូរ៉េចំនួន ២០ លានរៀល និងការបន្ថែមថវិការបស់បុរីឡេងណាវ៉ាត្រា ចំនួន ៦០ លានរៀលទៀត ដោយក្នុងការប្រគល់នោះក៏មានវត្តមានតារាចម្រៀង ខេម និងលោក ហេង ឡុង តំណាងសមាគមសិល្បករខ្មែរផងដែរ។

ក្រដាស ៥០០ ចំនួន ៨០ លានរៀល

លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរីឡេងណាវ៉ាត្រាបានអះអាងថា ថវិកាដែលយកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួន ៨០ លានរៀលនេះ ថវិកាដែលបានពីការរៃអង្គាសពីបងប្អូនខ្មែរនៅក្នុងប្រទេសកូរ៉េតែ ២០ លានរៀលប៉ុណ្ណោះ ទើបលោកសម្រេចបន្ថែមថវិការបស់បុរីចំនួន ៦០ លានរៀលទៀត ដើម្បីបង្គ្រប់ ៨០ លានរៀល ស្មើនឹង ២ មុឺនដុល្លារ។ លោកប្រាប់មូលហេតុដែលលោកបានប្ដូរថវិកាជំនួយសុទ្ធតែក្រដាសប្រាក់ ៥០០ រៀល យកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា គឺដោយសារតែលោកចង់ពញាក់អារម្មណ៍ឱ្យស្គាល់ពីតម្លៃប្រាក់រៀល និងដើម្បីអោយបងប្អូនដឹងថា បើចង់ជួយមន្ទីរពេទ្យគន្ធបុប្ផាមិនបាច់ចាំមានដល់រាប់រយដុល្លារនោះទេ គឺមានត្រឹម ៥០០ រៀល ឬមានត្រឹមប៉ុន្មានពាន់រៀល ក៏អាចរួមចំណែកជួយបាននោះដែរ តាមរយៈការរៃអង្គាសនានា។ លោកថានេះជាលើកទី ៣ ហើយ ដែលលោកបានប្រគល់ថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយកាលពី ២​ លើកមុនគឺមានចំនួន ៥០ លានរៀល និង ៨០ លានរៀលរួចមកហើយ។ លោកមិនប្រកាសថានឹងធ្វើបែបនេះឱ្យបានទៀងទាត់នោះទេ ប៉ុន្តែលោកថានឹងនៅតែបន្តជួយគន្ធបុប្ផាតាមលទ្ធភាព។

តារាចម្រៀង ខេម និងលោក ហេង ឡុង តំណាងសិល្បករខ្មែរ បានបញ្ជាក់ស្របគ្នាថា ការប្រគល់ជូននូវថវិកានេះ គឺបង្ហាញយ៉ាងច្បាស់ថា ថវិការៃអង្គាសពីបងប្អូននៅក្នុងប្រទេសកូរ៉េត្រូវបានបហរគល់ដល់ដៃរបស់មន្ទីរពេទ្យគន្ធបុប្ផាហើយ លោកអ្នកទាំង២ ដែលបានចូករួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ បានបង្ហាញអារម្មណ៍សប្បាយចិត្ត។ លោក ខេម និយាយថា នៅពេលបានប្រគល់ថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផាបែបនេះ កាន់តែធ្វើឱ្យលោកមានកម្លាំងច្រៀងរាំរៃអង្គាសនៅក្នុងសកម្មភាពនេះខ្លាំងឡើង ដោយលោកប្រកាសថា នឹងបន្តជួយច្រៀងមិនគិតកម្រៃបន្ថែមទៀត។ ដូចគ្នាដែរលោក ហេង ឡុង ក៏អះអាងថាគឺជាលើកទី១ផងដែរ ដែលការប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ តាមរយៈការរៀបចំរបស់ក្រុមហ៑ុនឡេងណាវ៉ាត្រា ធ្វើការរៃអង្គាសប្រាក់ពីពលករកូរ៉េ៕

ក្រដាស ៥០០ ចំនួន ៨០ លានរៀល
ក្រដាស ៥០០ ចំនួន ៨០ លានរៀល
ក្រដាស ៥០០ ចំនួន ៨០ លានរៀល
ក្រដាស ៥០០ ចំនួន ៨០ លានរៀល
ឧកញ៉ា ឡេង ណាវ៉ាត្រា និងខេម
ខេម
ឧកញ៉ា ឡេង ណាវ៉ាត្រា
ក្រដាស ៥០០ ចំនួន ៨០ លានរៀល
ក្រដាស ៥០០ ចំនួន ៨០ លានរៀល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]