ភ្នំពេញ៖ ប្រាកដជាមានប្រិយមិត្តមិនតិចនោះទេ បានស្គាល់ពីលោក អ៊ាម វន្នី ដែលជាអ្នកចម្រៀងល្បីល្បាញមួយរូប ដែលមានសម្លេងល្អ ជាពិសេស លោកថែមទាំងចេះនិពន្ធបទចម្រៀង និង បទភ្លេងដោយខ្លួនឯងផងដែរ។

ជាមួយគ្នានេះដែរ មកទល់ពេលបច្ចុប្បន្ននេះ លោក នៅពុំទាន់ចូលផលិតកម្មណាមួយផ្តាច់មុខនៅឡើយទេ តែទោះជាយ៉ាងនេះក្តី អ៊ាម វន្នី អាចរកប្រាក់ចំណូលបានច្រើនគួរសមពីវិស័យចម្រៀង ជាពិសេសលោកមានឱកាសច្រើន នៅក្នុងការចេញទៅសម្តែងនៅក្រៅប្រទេស ថែមទៀតផង។

កាលពីថ្មីៗនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការ របស់អតីតបេក្ខជន Cambodian Idol លោក អ៊ាម វន្នី បានបង្ហោះរូបភាពជាច្រើន ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងសមាជិកថ្មីកូនស្រី ដ៏គួរឲ្យស្រលាញ់ របស់លោក។

អ្វីដែលចាប់អារម្មណ៍ខ្លាំងមួយទៀតនោះ គឺឈ្មោះកូនស្រីរបស់តារាចម្រៀងប្រុសលោក អ៊ាម វន្នី បានដាក់ឲ្យថា«វន្នី កិត្តិវីរិយ៉ា »ធ្វើបណ្ដាអ្នកគាំទ្រលាន់មាត់ សរសើរឈ្មោះដ៏សែនពីរោះ គ្រប់ៗគ្នា។ គួររម្លឹកដែរថា មកទល់ពេលនេះ អ៊ាម វន្នី មានកូនចំនួន ២ នាក់ហើយដែលកូនច្បងគឺជាកូនប្រុស៕

អ៊ាម វន្នី
អ៊ាម វន្នី និងគ្រួសារ
អ៊ាម វន្នី និងគ្រួសារ
កូនស្រីរបស់ អ៊ាម វន្នី
កូនស្រីរបស់ អ៊ាម វន្នី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ាម វន្នី