ត្បូងឃ្មុំ៖ កីឡាបាល់ទាត់ ត្រូវបានបង្កើតឡើងដើម្បីសុខភាព មិត្តភាព និងចំណងសាមគ្គីរវាងគ្នានិងគ្នាទៅវិញទៅមក។ យ៉ាងណាក្តី បាល់ទាត់មិនថាតែជាការប្រកួតអាជីព ឬការប្រកួតបែបមិត្តភាពឡើយ គឺពិតជាចៀសមិនផុតពីការប៉ះទង្គិចពាក្យសម្តី ឬកាយវិការរវាងគ្នាទៅវិញទៅមកដោយចៀសមិនផុត។ ប៉ុន្តែបញ្ហានេះពិតជាមិនធ្ងន់ធ្ងរឡើយ ប្រសិនបើកីឡាករទាំងសងខាងចេះសម្របសម្រួល និងមានស្មារតីចេះយោគយល់អធ្យាស្រ័យគ្នា។

ការប្រកូតពានរង្វាន់សម្តេច ហ៊ុន សែន (រូបភាព៖ CNCC)
ការប្រកូតពានរង្វាន់សម្តេច ហ៊ុន សែន (រូបភាព៖ CNCC)

ជាក់ស្តែង រឿងដែលគួរឱ្យចាប់អារម្មណ៍ និងមានមហាជនកោតសរសើរយ៉ាងខ្លាំងនោះ គឺពាក់ព័ន្ធនឹងកាយវិការនៅលើទីលានរបស់កីឡាករខេត្តរតនគិរីមួយរូប ក្នុងពេលប៉ះទង្គិចដោយអចេតនា អំឡុងការប្រកួតទល់នឹងខេត្តត្បូងឃ្មុំ នាការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត។

បើតាមវីដេអូខ្លីមួយ ដែលបានបង្ហោះនៅលើគណនីរបស់បងប្រុស Ung Chamroeun បានបង្ហាញថា កំឡុងការប្រកួតនៅនាទីទី៦៦ ដែលខេត្តត្បូងឃ្មុំបាននាំមុខទៅលើខេត្តរតនគិរី ១-០ ស្រាប់តែពេលនោះកីឡាករពាក់លេខ ១៣ របស់ខេត្តរតនគិរីម្នាក់ បានប៉ះទង្គិចទៅលើកីឡាករលេខ ២៣ របស់ខេត្តត្បូងឃ្មុំ។  កីឡាករលេខ ១៣ របស់ខេត្តរតនគិរីបានចូលទៅមើលកីឡាករដែលប៉ះទង្គិចជាមួយខ្លួន ប៉ុន្តែកីឡាកររបស់ខេត្តត្បូងឃ្មុំម្នាក់ទៀត បានដើរចូលមកមើលមិត្តរួមក្រុមរបស់ខ្លូន។ ភ្លាមៗនោះដោយមានការខឹងសម្បារ ក៏បានយកដៃច្រានទៅលើកីឡាករលេខ ១៣ របស់ខេត្តរតនគិរី។ តែកីឡាកររបស់ខេត្តរតនគិរីមិនបានតបតឡើយ ថែមទាំងបានលើកដៃសំពះសុំទោសទៅកាន់កីឡាករខេត្តត្បូងឃ្មុំ ដែលពិតជាកាយវិការល្អនៅលើទីលាន និងគួរឱ្យកោតសរសើរពិតមែន៕

សូមទស្សនាវីដេអូនៅខាងក្រោម៖ 

ការប្រកូតពានរង្វាន់សម្តេច ហ៊ុន សែន (រូបភាព៖ CNCC)
ការប្រកូតពានរង្វាន់សម្តេច ហ៊ុន សែន (រូបភាព៖ CNCC)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]