បារាំង៖ មួយរយៈពេលចុងក្រោយនេះ មានសារព័ត៌មានល្បីៗជាច្រើនបានចុះផ្សាយថា Kylian Mbappe អាចនឹងធ្វើការចាកចេញពីក្លិប Paris Saint-Germain នារដូវក្តៅខាងមុខនេះ។ ជាក់ស្តែង ក្រោយពេលទទួលបានពានរង្វាន់ជាកីឡាករល្អបំផុតប្រចាំឆ្នាំនៅ Ligue1 កីឡាករវ័យ ២០ឆ្នាំរូបនេះបាននិយាយថា “នេះជាពេលវេលាដែលគេត្រូវមានការទទួលខុសត្រូវច្រើនជាងមុនហើយ”។ Mbappe បានបន្ថែមថា៖ “ខ្ញុំមានភាពរីករាយនៅទឹកដីប៉ារីស តែប្រហែលកន្លែងផ្សេងក៏ដូចគ្នា”។

កីឡាករ Kylian Mbappe

គួររម្លឹកថា Mbappe ត្រូវបានគេជឿជាក់ថា អាចនឹងចាកចេញទៅចូលរួមជាមួយក្លិបធំមួយនារដូវក្តៅនេះ ដូចជាក្លិប Real Madrid ឬ FC Barcelona ជាដើម។ ប៉ុន្តែយ៉ាងណាមិញ ក្លិប Paris Saint-Germain បានចេញមកប្រកាសនៅលើបណ្តាញសង្គម Twitter របស់ខ្លួនជាផ្លូវការថា Kylian Mbappe នឹងបន្តអាជីពនៅលីគកំពូលបារាំងជាបន្ត ដោយមិនចាកចេញទៅណាឡើយ។ 

ក្លិប PSG បានចេញសេចក្តីប្រកាសថា៖ “ Mbappe និងក្លិប PSG មានទំនាក់ទំនងយ៉ាងខ្លាំងក្លាក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ហើយប្រវត្តិសាស្រ្តនេះនឹងត្រូវបន្តនារដូវកាលក្រោយទៀត។ ជាមួយមហិច្ឆតាក្នុងការកត់សម្គាល់ប្រវត្តិសាស្ត្របាល់ទាត់ និងខួប ៥០ឆ្នាំរបស់ក្លិប ប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយនឹងត្រូវបង្កើតឡើង ហើយកីឡាករកំពូលៗនឹងក្លាយជាផ្នែកមួយនៃរឿងនេះ អមដោយស្មារតីជាក្រុមតែមួយ”៕

សេចក្តីថ្លែងការណ៍របស់ក្លិប Paris Saint-Germain
កីឡាករ Kylian Mbappe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]