អ៊ីតាលី៖ លោក Massimiliano Allegri បានប្រកាសចាកចេញពីក្លិប Juventus ជាផ្លូវការ ក្រោយដឹកនាំក្រុមឈ្នះពាន Serie A រួចរាល់។ យ៉ាងណាមិញ ការចាកចេញនេះគឺពិតជាបន្សល់នូវបន្ទុកសម្រាប់ក្លិប ក្នុងការស្វែងរកគ្រូបង្វឹកថ្មីមកកាន់ទឹកដី Allianz Stadium សម្រាប់រដូវកាលថ្មី។ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ កីឡាករ Cristiano Ronaldo បានបង្ហើបពីបេក្ខភាពគ្រូបង្វឹកដែលគេពេញចិត្តគឺ Jose Mourinho។

លោក Massimiliano Allegri
លោក Jose Mourinho

កីឡាករម្ចាស់អាវលេខ៧រូបនេះ ធ្លាប់ស្ថិតក្រោមការដឹកនាំរបស់លោក Jose Mourinho ម្តងដែរ កាលពីអំឡុងឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៣ ដែលកាលនោះ លោក Mourinho បានកាន់តំណែងជាគ្រូបង្វឹកនៅក្លិប Real Madrid។ បើតាម La Gazzetta dello Sport បានឱ្យដឹងថា លោក Jose Mourinho មានបុគ្គលពីរនាក់ដែលគាំទ្រលោកឱ្យចូលរួមជាមួយ Juventus គឺកីឡាករ Ronaldo ផ្ទាល់ រួមនឹងភ្នាក់ងារសញ្ជាតិព័រទុយហ្គាល់របស់គេគឺ Jorge Mendes។

យ៉ាងណាមិញ លោក Jose Mourinho ក៏ជាបេក្ខភាពដ៏គួរឱ្យចាប់អារម្មណ៍មួយរូបដែរសម្រាប់ Juventus បើគិតពីស្នាដៃរបស់លោកនាពេលកន្លងមកនៅទឹកដីអ៊ីតាលី។ បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះ ធ្លាប់ដឹកនាំក្រុម Inter Milan ឱ្យឈ្នះពាន Treble នាឆ្នាំ ២០១០ ជាពិសេសលោកក៏ធ្លាប់បានដឹកនាំក្រុម Manchester United យកឈ្នះក្រុម Juventus ដល់ក្នុងដីកាលពីពេលថ្មីៗផងដែរ។ ទោះបីជាបែបណាក្តី យើងនឹងរង់ចាំមើលជាបន្តទៀត ថាតើគ្រូបង្វឹករូបណាដែលនឹងមកបន្តតំណែងពីលោក Allegri?

កីឡាករ Cristiano Ronaldo
លោក Jorge Mendes
កីឡាករ Cristiano Ronaldo​ និងលោក Jose Mourinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]