ប៊ែលហ្សិក៖ កីឡាករ Vincent Kompany បានត្រឡប់មកចូលរួមជាមួយក្លិប Anderlecht សាជាថ្មី ក្រោយពីសម្រេចចិត្តចាកចេញពីក្លិប Manchester City បន្ទាប់ពីរួមរស់ជាមួយក្លិបនេះ អស់រយៈពេលជាង ១១ឆ្នាំ។ ក្រោយចាកចេញពី Manchester City បន្ទាប់ពីឈ្នះពាន FA Cup ភ្លាម អតីតប្រធានក្រុមមេឃខៀវរូបនេះ ត្រូវបានគេដឹងថាត្រឡប់មកកាន់ស្រុកកំណើតរបស់ខ្លួនវិញ ដើម្បីប្រកបអាជីពបាល់ទាត់ជាបន្តទៀត។ ក្លិបនៅលីគកំពូលប៊ែលហ្សិក Anderlecht ក៏បានបញ្ចេញវីដេអូខ្លីស្វាគមន៍ការត្រឡប់មកវិញរបស់ Kompany ផងដែរ។

កីឡាករ Vincent Kompany

ដោយឡែក Kompany ក៏បានឱ្យដឹងពីតួនាទីថ្មីរបស់គេនៅប៊ែលហ្សិក តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនផងដែរ។ កីឡាករវ័យ ៣៣ឆ្នាំខាងលើបានសរសេរថា៖ “សម្រាប់រយៈពេល ៣ឆ្នាំទៅមុខ ខ្ញុំនឹងទទួលតួនាទីជា Player-Manager របស់ក្លិប RSC Anderletch នៃលីគកំពូលប៊ែលហ្សិក”។ គួរឱ្យដឹងថា តួនាទីជា Player-Manager មានន័យថា Kompany អាចមានសិទ្ធិក្នុងការបង្វឹកកីឡាករ (ដូចគ្រូបង្វឹក) រួមទាំងសិទ្ធិចូលលេងលើទីលាន (ដូចកីឡាករ) ផងដែរ៕

កីឡាករ Vincent Kompany
កីឡាករ Vincent Kompany

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]